6/23/2026 2:05:56 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង
Thu,11 June 2026 (Time 04:11 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 24នាក់)


(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ «កាស៊ីណូ ឡឺ ហ្នឹង» ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង របស់ក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីធីត តាមរយៈសេចក្តីសម្រេចលេខ០៤៥ គ.ល.ក.សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួលនីតិវិធីដោយ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ក្រុមការងារទី១ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) បាន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក., អគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្វាយរៀង, និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើទីតាំង កាស៊ីណូ ឡឺ ហ្នឹង (ROXY HOTEL & CASINO) ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ 

ក្នុងអំឡុងពេល ប្រតិបត្តិការនេះ, ក្រុមការងារចម្រុះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ២៥ នាក់ និងបានដកហូតវត្ថុតាង មួយចំនួន ដូចជា ទូរស័ព្ទដៃចម្រុះ, Tablets, កុំព្យូទ័រយួរដៃ, រថយន្ត និងឧបករណ៍ស្តុកទិន្នន័យកាមេរ៉ា សុវត្ថិភាព (DVR) ជាដើម។ លទ្ធផល នៃការពិនិត្យលើឧបករណ៍អេឡិចត្រូនិកប្រមូលបាននេះ បង្ហាញថាកាស៊ីណូនេះ ពិតជា មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាកដមែន។

ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូតអាជ្ញាបណ្ណ កាស៊ីណូ ឡី ហ្នឹង របស់ ក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីធីត ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផល នៃប្រតិបត្តិការខាងលើ និងយោងតាមច្បាប់ស្តីពីការគ្រប់-គ្រងល្បែងពាណិជ្ជកម្ម។ បន្ថែមពីនេះ, គ.ល.ក. បានរៀបចំលិខិតជូនទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ស្នើសុំ ព័ត៌មានគណនីធនាគាររបស់ម្ចាស់របស់ក្រុមហ៊ុន និងជាអ្នកឈរឈ្មោះអាជ្ញាបណ្ណកាស៊ីណូ ដើម្បីផ្តល់ជូនស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង បន្តនីតិវិធីស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

ជាថ្មីម្តងទៀត, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមក្រើនរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជីវកម្ម ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់