លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងលោក ស្រេង សុខា អភិបាលស្រុកបាណន់ ក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ !
បាត់ដំបង៖ លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ តំណាងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដើម្បីផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ(Skills Voucher) សិក្សារយៈពេល១សប្តាហ៍ ១ខែ និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(C1) សិក្សារយៈពេល៤ខែ។
កម្មវិធីនេះលោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងលោក ស្រេង សុខា អភិបាលស្រុកបាណន់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ មានការចូលរួមពីគណៈគ្រប់គ្រង និងមន្រ្តីរាជការវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង លោកអភិបាលនៃគណៈអភិបាលស្រុកបាណន់ មន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងបីប្រភេទក្នុងស្រុកបាណន់ព្រមទាំងបងប្អូនអតីតពលករត្រឡប់មកពីថៃសរុបចំនួន៣៦៤នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោចខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦៕