2/27/2026 1:11:10 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ!
Tue,03 February 2026 (Time 02:59 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 64នាក់)


កំពង់ធំ

   នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង .០០នាទីព្រឹក ត្រូវនិងថ្ងៃអង្គារ ១រោជ ខែមាឃឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ អគ្គីភ័យបានលេបត្របាក់ កុដិ១ខ្នងស្ថិតនៅវត្តពោធិរុក្ខារាមហៅវត្តពោធិរោង ស្ថិតភូមិពោធិរោង ឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

   ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះបានឲ្យដឹងថា÷ ការឆាបឆេះកុដិនេះបណ្ដាលមកពីការផ្ទុះសេព្រីភ្លើង ហើយកុដិមួយនេះមានទំហំទទឹង 7ម៉ែត្រ បណ្ដោយ 12 ម៉ែត្រ ហើយនិងសម្ភារៈបរិក្ខារមួយចំនួនផងដែរ ដែលត្រូវខូចខាតស្ទើរទាំងស្រុង។

   បើតាមការឲ្យដឹងពីលោក ពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាល ឃុំសុចិត្រ បានឲ្យដឹងផងដែរថា÷ ក្រោយពីលោកបានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ ភ្លាមៗនោះលោក រួមនឹងក្រុមការងារប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ បានចុះទៅដល់ទីកន្លែងកើតហេតុតែម្ដង។ ខណៈដែលលោកទៅដល់ កុដិមួយខ្នងនោះបានកំពុងតែឆេះសន្ធោសន្ធៅ ស្របពេលខ្យល់កំពុងតែបោកបក់ កាន់តែខ្លាំងឡើងៗ ដែលជំរុញឲ្យភ្លើងកាន់តែឆាប់ឆេះខ្លាំងឡើងៗ ដោយឡែកបងប្អូនបានកំពុងតែនាំគ្នា សស្រាក់សស្រាំ នាំគ្នាដុតដៃដុតជើង ជួយពន្លត់ភ្លើងផងដែរ។

   ក្នុងនោះផងដែរ តេជគុណ លោក វ័ន្ត ដែលគង់ក្នុងវត្តនោះបានឲ្យដឹងថា÷ កុដិដែលឆេះនេះស្ថិតក្នុងចន្លោះម៉ោង 8:00 នាទីព្រឹក ដោយសារផ្ទុះសេរព្រីភ្លើង និងដោយមានសម្ភារៈមួយចំនួនក្នុងកុដិផងដែរ ដែលបង្កឲ្យមានការឆាបឆេះកាន់តែលឿនទៅៗមិនតែប៉ុណ្ណោះសោត តេជគុណបានអំពាវនាវថា÷ សូមឲ្យករុណាគ្រប់ព្រះអង្គ ព្រមទាំងព្រះចៅអធិការគ្រប់វត្ត សូមឲ្យមានការប្រុងប្រយ័ត្ន ព្រោះខែនេះ ខែមាឃ ហើយមានខ្យល់បក់ខ្លាំងប្រយ័ត្ននៅភ្លើងទាំងឡាយ ទាំងភ្លើងសង្ក្រាន្ត និងអគ្គិសនី សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយមានការការពារឲ្យបានខ្ជាប់ខ្ជួនជាក់ស្ដែងដូចកុដិឈើដែលកំពុងតែឆាបឆេះ នៅក្នុង បរិវេណវត្ត របស់តេជគុណផ្ទាល់តែម្ដង។

   បើតាមការឲ្យដឹងពីរដ្ឋបាលឃុំសុចិត្រថា÷ អគ្គីភ័យឆាប់ឆេះនេះ គឺបណ្ដាលមកពីការផ្ទុះសេព្រីភ្លើង ហើយកុដិនេះដែរ ដោយមានទទឹង 7ម៉ែត្របបណ្ដោយ 12ម៉ែត្រ រួមនឹងសម្ភារៈមួយចំនួនដូចជា÷

-ជ័យវរ ៥ត្រៃ

-ទៀនវស្សា១០ដើម 

-ឈើប្រវែង៤ម៉ែត្រចំនួន ១០សន្លឹក

-សម្ភារៈរៀបចំសង្ក្រាន្ត ខូចខាតទាំងអស់

-ឈើក្រោមកុដិប្រភេទសសរចាស់ 30 ដើម

-ឈន 12 សន្លឹកប្រវែង 12 ម៉ែត្រ

-ងឿ 5 សន្លឹកនិងឈើមួយចំនួនទៀត

រួមនិងសម្ភារៈព្រមទាំងកុដិមួយខ្នងត្រូវខូចខាតទាំងស្រុង។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់