នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកានិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា កំពុងត្រូវប៉ាន់ប្រមូលលុយធ្វើមានធ្វើបានពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរនិងដឹកស្រូវពីប្រទេសខ្មែរចូលទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានអោយដឹងថា នាយប៉ុស្តិ៍នគរបាលនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ័ ខេត្តព្រៃវែង កំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរនិងដឹកជញ្ជូនស្រូវពីប្រទេសខ្មែរចូលទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុក តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកាតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ដោយឡែកនាយប៉ុស្តិ៍នគរបាលនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា អាងខ្នងបង្អែករឹងមាំនៅពីក្រោយបិទបាំងនូវភាពមិនប្រក្រតីរបស់ខ្លួនទើបគ្មានន៎ណាហ៊ាន ប៉ះពាល់ឡើយ ដូច្នេះលោក នាយប៉ុស្តិ៍និងមេគយ ច្រកហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
ហេតុនេះទើបនាយប៉ុស្តិ៍នគរបាលនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា សាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយ យ៉ាងឆាប់រហ័ស ?ក្រោយចូលកាន់តំណែងជាប្រធានការិយាល័យគយនិងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាជរ័ ឃុបឃិតគ្នាបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវអ្វីនោះឡើយ! ប្រើមន្រ្តីជំនិតៗ ខ្លួននិងប្រើជនសុីវិលអោយដើរប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនស្រូវចូលទៅប្រទេសវៀតណាមតាមអំពើចិត្តទាំងនេះសបញ្ជាក់អោយឃើញថាជាប្រភពចំណូលដ៏សំខាន់របស់នាយប៉ុស្តិ៍នគរបាលនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ដែលល្បីល្បាញខ្លាំងខាងប្រព្រឹត្តពុករលួយ ? ទំនិញដែលឈ្មួញតូចធំនាំចូលតាមច្រកមួយនេះ បង់ពន្ធប្រមាណ45ទៅ50ភាគរយតែប៉ុណ្ណោះ ហើយក្រៅពីនោះឈ្មួញបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកជាពិសេសមេគយ•នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិកោះរកា នេះតែម្តង។
អាជីវករតូចតាចដែលនាំចូលទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ័ខេត្តព្រៃវែង ដែរនោះត្រូវមេគយច្រកទ្វារនិងនាយប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា គាបយកលុយលើតុក្រោមតុស្រេចតែអំពើចិត្ត ហើយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ ។ ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានឲ្យដឹងទៀតថា ក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ គ្មានការត្រួតពិនិត្យអ្វីទាំងអស់(ពោលបង់លុយជាការស្រេច)និងនាំស្រូវទៅប្រទេសវៀតណាមជាប្រភពចំណូលដ៍ធំរបស់មេគយច្រកនិងនាយប៉ុស្តិ៍នគរបាលដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។
ហេតុនេះហើយសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេស អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍ មេត្តាជួយពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់នាយប៉ុស្តិ៍នគរបាលនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ័ ខេត្តព្រៃវែង ដែល បើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរនិងដឹកស្រូវពីប្រទេសខ្មែរចូលទៅវៀតណាមតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយនាយប៉ុស្តិ៍នគរបាលនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិកោះរកាប្រើអំណាចនិងតួនាទីប្រមូលលុយលើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ៕