2/27/2026 1:11:30 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤%
Tue,27 January 2026 (Time 08:48 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 83នាក់)


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ច្បាស់ឲ្យដឹងថា ចំណូលគយដែលប្រមូលបាន នៅក្នុងឆ្នាំ២០២៥នេះ បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ២៤%ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះ ធ្វើឡើងនៅសាលសន្និសីទ នៃសាលាជាតិគយ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៥ អ្វីដែលយើងអនុវត្ដបាន គឺបានលើសផែនការ រហូតដល់២៤.៥ភាគរយ ជាតួលេខមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងផែនការដែលមានការកើនឡើងដល់ស្មើឆ្នាំ២០១៩ ដែលជាតួរលេខមួយខ្ពស់»

បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា តួលេខទឹកប្រាក់ពន្ធអាករ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២៥ វាឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមួយ មានសេដ្ឋកិច្ចល្អ ទាំងការវិនិយោគ និងពាណិជ្ជកម្ម។

សូមជម្រាបផងដែរថា នៅក្នុងច្បាប់ថវិកា កាលពីឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឲ្យបាន ២,២៦០លានដុល្លារ ប៉ុន្តែគយបានរកចំណូលលើសច្បាប់ថវិការហូតដល់ជាង៩០០លានដុល្លារ ដែលសរុបជិត ៣.២ពាន់លានដុល្លារ៕www.cafj.net

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់