ពិធីបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជន សម្រាប់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំបាយដំរាំ ស្រុកបាណន់!
បណ្ឌិត ណុប នរិន្ទ បានអញ្ជើញចូលរួមពិធីបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជន សម្រាប់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង
(ឃុំបាយដំរាំ )នៅថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុង ‘’ពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាជ្រើសរើសបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧’’ នៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា និងអង្គបោះឆ្នោតយ៉ាងច្រើនកុះករ
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបាយដំរាំ។