គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ជូនដំណឹងស្តីពីការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤១ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរ ជាតិ ឱ្យបានជ្រាបថា នៅថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ គ.ស.២០២៥ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានផ្តល់ការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤១ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់ហើយ។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជូនសេចក្តីប្រកាសព័ត៌មានលេខ ០៥២/២៥ អ.គ.ល.ក.ប្រកព ចុះថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៥។