11/6/2026 9:13:18 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា?
Tue,27 October 2026 (Time 10:56 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 29នាក់)


បើយោងតាមរបាយការណ៍ និងការលើកឡើងពីអ្នកសារព័ត៏មានអង្កេតការពិតនៅកម្ពុជា បានឱ្យដឹងថា ទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានក្រុមឈ្មួញបន្តលួចនាំចូលតាមទូកយ៉ាងរលូនឆ្លងកាត់ ច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានការសង្ស័យថាមានបុគ្គលថ្នាក់ធំម្នាក់ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចាំកាងការពារពីក្រោយ។

​ចំណុចសំខាន់ៗនៃបញ្ហានេះ(សួរលោកព្រាបគារ៉ាត់ ប្រធានតំបន់២)ប្រវត្តិបង្ក្រាបកន្លងមក គយចល័តតំបន់២ និងកម្លាំងអន្តរាគមន៍ពិសេស ធ្លាប់ចុះបង្ក្រាបទំនិញគេចពន្ធរាប់សិបតោន និងឃាត់ទូកវៀតណាមចំនួន ៣គ្រឿង កាលពីខែឧសភា និងខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងធ្លាប់ចាប់បំផ្លាញចោលសាច់បង្កកខូចគុណភាពជាង ៥តោនផងដែរ។

​ភាពអសកម្ម៖ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ដែលធ្លាប់ត្រូវអគ្គនាយដ្ឋានគយហៅមកបំភ្លឺ និងបញ្ឈរជើងម្តងរួចមកហើយ ត្រូវបានគេរាយការណ៍ថា ពុំទាន់យកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងប្រមូលពន្ធឱ្យបានតឹងរឹងនៅឡើយទេ។

​ការឆ្លើយតបបញ្ញានៅពេលព្យាយាមទាក់ទងសុំការបំភ្លឺ គឺមិនអាចទាក់ទងលោក ម៉ែន ស៊ីថា បានទេ ខណៈមន្ត្រីគយចល័តមួយរូបបង្ហើបថា ពេលដាក់កម្លាំងចុះទៅពិនិត្យ គឺពុំឃើញមានសកម្មភាពខុសច្បាប់នោះទេ ពោលគឺស្ងាត់ឈឹងតែម្តង។

សំណូមពរមហាជន និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេស នាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ (លោក ព្រាប គារ៉ាត់ ប្រធានគយចល័តតំបន់២) គួរតែបើកការស៊ើបអង្កេត និងស្រាវជ្រាវឡើងវិញ ដើម្បីធានាបាននូវតម្លាភាពក្នុងការនាំចូល ការប្រកួតប្រជែងអាជីវកម្មដោយស្មោះត្រង់ និងការពារចំណូលពន្ធថវិកាជាតិ៕www.ktk168.com

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់