8/31/2025 2:05:33 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក កែវ ផាន ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវបានពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាមានការឃុបឃិតជាមួយលោក នួន សារ៉ែនប្រធានស្នាក់ការច្រកភ្នំដិនមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
Sun,24 August 2025 (Time 01:03 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 32នាក់)


ខេត្តតាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​តូចតាចរកសុីដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀតណាម  តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានអោយដឹងថា លោក កែវ ផាន ប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគិរីវង់ ខេត្តតាកែវ ទើបឡើងកាន់តំណែងថ្មី កំពុង​ត្រូវប៉ាន់និងទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់និងទំនិញខូចគុណភាពដែលឈ្មួញដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ ព្រំដែនខេត្តតាកែវ យ៉ាង​ពេញទំហឹងដោយមានអាងខ្នង​បង្អែកនៅពីក្រោយចាំ​ជួយ​បិទបាំង​នូវភាពមិនប្រក្រតីរបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិនមួយនេះទើបហ៊ាន​ធ្វេី​អ្វីៗតាម​អំ​ពេីចិត្ត។

បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី សំណាក់មេៗធំនៅខាងលើនោះទេលោក កែវ ផាន ប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិននិងលោក នួនសារ៉ែន ប្រធានស្នាក់ការច្រកភ្នំដិនមិន​អាច​ធ្វើ​អ្វីៗ​តាមអំពើចិត្ត​បានឡើយ ចំណែកលោកមេសាខាគយនិងរដ្ឋាករខេត្តតាកែវ រក្សា​ភាព​ស្ងៀមស្ងាត់​ បណ្ដោយអោយ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ។​

​ប្រភពក្រុម​ឈ្មួញ​និង​អាជីវករនាំចូល​ទំនិញ​នឹងបន្លែផ្លែឈើចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​អោយដឹងថា បើ​ទទោះប្បីពួកគាត់នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវរួចរាល់ហើយក៏ដោយចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ ក្រោម​តុ តាម​ការ កំណត់​របស់​មន្រ្តីគយនិងលោកលោក កែវ ផាន ប្រធានគយដឹងលោកនួនសារ៉ែន ប្រធានស្នាក់ការច្រកភ្នំដិនមិនអាចរំលងបាន។​

​បើយោងតាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគីរីវង់ ខេត្តតាកែវ បានអោយដឹងថា ចាប់តាំងពីលោក កែវ ផាន ឡើងកាន់តំណែងថ្មី ជាប្រធានគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនមកបានប្រើ​តួនាទីនិង អំណាចខំប្រមូលលុយដើប្បីស្រង់ដើម តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។​និងបើកដៃអោយក្រុម​ឈ្មួញ​ សម្រុក​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទចេញពី​ប្រទេសវៀតណាមចូល​មក​ប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកលោក កែវ ផាន ប្រធាគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ នៅពីក្រោយទេីប​គ្មានអ្នកណា​ហ៊ាន​មកប៉ះពាល់នឹង ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯងដើម្បីស្រង់ដើមធ្វើមានធ្វើបានយ៉ាង​សុខស្រួល។​

 

ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មានដូចជា៖(មាន់ ត្រី សាច់ បន្លែ ផ្លែឈើ ដូង សាវម៉ាវ…គ្រឿងកំប៉ុងភេសជ្ជៈ) ទំនិញផ្សេងៗច្រើនប្រភេទទៀត ក៏​ជា​ប្រភព​ចំណូល របស់លោកលោក កែវ ផាន ប្រធានគយដ៍មហិមា កំពុងតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបអំពើពុក រលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ ។​

ហេតុនេះហើយទើបក្រុមអាជីវករតូចតាចរកស៊ីដឹកជញ្ជូនទំនិញបន្តិបន្ទួចចេញចូលតាមច្រកមួយនេះសូមសំណូមពរទៅដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនិងលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាពិនិត្យឡើងវិញខ្លះផងជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ​ចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាព​មិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវយ៉ាងពេញបន្ទុក៕សូមតាមដានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់