6/2/2025 8:05:48 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ល្បីមេគយមួយរូប រំលោភយកដីបឹង នៅចំណុចប្រឡាយកំពង់ទូក ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(លោកឆាយមេគយ)!
Mon,26 May 2025 (Time 12:27 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 56នាក់)


ប្រភពពីខេត្តតាកែវអោយដឹងនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥

ថា៖មេគយមួយរូបឈ្មោះ(ឆាយ)កំពុងចាក់ដីលប់បឹង យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសម្រេចបានដោយរលូន នៅចំណុច«ប្រឡាយកំពង់ទូក» ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវខេត្តតាកែវ។

 

ប្រភពដដែលបញ្ជាក់ថា៖លោកឆាយ មេគយកំពុងដឹកដីចាក់លប់លើដីស្រែប្រាំង ក្នុងផ្ទៃបឹងធម្មជាតិ  បានសម្រេចជិតពេញទាំងស្រុង ហើយ និងកំពុងតែធ្វើរបងសុីម៉ង់ត៍ហ៊ុំពទ្ធ័ដីនោះជាប្លង់ៗចំនួន៣

ប្លង់ ។ការដ្ឋាខនេះកំពុងសកម្ម សម្រុកដឹកដីចាក់ថែមទៀតអោយពេញ១០០%

មហាជន ដែលទៅដល់ប្រឡាយកំពុងទូក និយាយថា៖មនុស្សសម័យនេះលោភលន់អីម៉្លេះ?លោភមិនឆ្អែតឆ្អន់ ប្រហែលគេគឹតថាងាប់ស្ពាយយកទីផងបានហើយមើលទៅ!ឯសមត្ថកិច្ចខេត្តតាកែវវិញ មានទាំងបរិស្ថាន កសិកម្ម ជលផល  រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ដែលជាស្ថាប័ន ត្រួតពិនិត្យការអនុវត្តច្បាប់ ហេតុអ្វី មើលមិនឃើញថា លោកមេគយស្តេចលុយឈ្មោះឆាយរំលោភយកដឺក្នុងបឹងធ្វើកម្មសិទ្ធិសោះអញ្ចឹង តើច្បាប់យឺតដូចកៅស៊ូកង ធូរលុងដូចរន្ធច្រមុះ លូកមេដៃក៏ចូល លូកកូនដៃក៏ចូលដែរ មានលុយ អាចយកដីបឹងធម្មជាតិបាន?

ប្រភពមួយបានអោយដឹងថា ដីបឹងត្រង់ចំណុចប្រឡាយកំពង់ទូកនេះ មិនទាន់បានផ្តល់កម្មសិទ្ធិដល់បុគ្គលឬគ្រសារណាមួយទេនីជាដីភោគៈ ហើយកន្លងមកមិនដែលលឺថា រដ្ឋបាលក្រុងដូនកែវឬរដ្ឋបាលខេត្ត ធ្វើអនុប្បយោគ ទៅជាកម្មសិទ្ធិរបស់សាលាក្រុងដូនកែវ ហើយបានផ្ទែដីសូម្បីតែ១ហិកតាអោយទៅជាកម្មសិទ្ធិបុគ្គលណាម្នាកដែរ ប៉ុន្តែបែរជាត្រូវលោកឆាយ កំពុងរំលោភដីបឹងនៅចំណុចប្រឡាយកំពង់ទូក ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ  ដែលច្បាប់ហាមឃាត់បានយ៉ាងរំភើយ។

ប្រភពបន្តថា៖ពួកគេកំពុង ស្រាវជ្រាវរកម្ចាស់ស្រែប្រាំងដែលអាស្រ័យផល(ដីភោគៈ)ដើម្បីអោយដឹងថា តើមានការឃុបឃឹតជាប្រពន្ធ័របៀបណា ក្នុងរំលោភចាក់ដីលប់យកបឹងធ្វើកម្មសិទ្ធិ

 

លោក ញ៉ែម អោក មេភូមិស្នោ មិនអាចទាក់ទងបានទេ ប៉ុន្តែលោកអោកធ្លាប់ប្រាប់កាសែតក្នុងស្រុកមួយដឹងថា ដីនោះជាដីបឹងធម្មជាតិ ប្រជាជនបានត្រឹមតែអាស្រ័យផលធ្វើស្រែប្រាំង គាត់គ្មានសិទ្ធិសុំកម្មសិទ្ធិទេ ហើយចំណុចនោះក៏មិនទាន់ជាកម្មសិទ្ធិនរណាម្នាក់ដែរ ហើយខ្ញុំក៏មិនទាន់បានដឹងរឿងនេះឡើយ។ការលើកឡើងបែបរបស់មេភូមិ បានន័យថា មេគយឈ្មោះឆាយ សង្ស័យគប់គឹតតែជាមួយខាងលើៗ មើលស្រាលមេភូមិ ហើយក៏មានន័យថា ការរំលោភយកដីបឹងធ្វើកម្មសិទ្ធិមួយនេះ គឺធ្វើដោយកំរោលបួនជ្រុង មិនបាច់ឆ្លងកាត់អោយមេភូមិដឹងរឿងទេ។

 

សមត្ថកិច្ចពាក់ពន្ធ័ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការណ៍តាមច្បាប់ចំពោះលោកឆាយ  លើករណីរំលោភយកដីបឹងធម្មជាតិនេះជាបន្ទាន់កុំចាំអង្ករក្លាយជាបាយ ធ្វើរបងហ៊ុំយកជិតរួចរាល់ហើយ។បើពុំដូច្នេះ ការរំលោភបឹងធម្មជាតិ ដោយរំលោភច្បាប់នឹងក្លាយជារឿងប្រពៃណី សម្រាប់ជនទូទៅរីករាលដាលមិនខាន ៕សូមអានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់