3/14/2025 12:58:05 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់មន្ត្រីជំនាញចុះ សិក្សាស្រាវជ្រាវ លោក ស៊ើប សិន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ត ផ្លូវជាតិ លេខ7 នៅចំណុច ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំប្រែ ក្លាយទៅជា ជញ្ជីង ថ្លឹង លុយទាំងយប់ទាំងថ្ងៃ
Sun,09 February 2025 (Time 11:04 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 57នាក់)


(ត្បួងឃ្មុំ)÷ប្រភព ពី ក្រុម អ្នករកស៊ី ដឹក ទំនិញ ឆ្លងកាត់ ផ្លូវ ជាតិ លេលេខ7តែងតែ រអ៊ូរទាំ អំពី ករណី មន្ត្រី ដែល ប្រចាំការ នៅ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ 7ភូមិស្លាបក្តោងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំថា ជញ្ចីង ថ្លឹង រថយន្ត នេះប្រែក្លាយ ទៅ ជា ជញ្ចីង ថ្លឹង លុយ តាមរបៀបពុករលួយ ទោះប្បី ជា មិន លើស ទម្ងន់ ក៏ មន្ត្រី នៅស្ថានីយ៏ ជញ្ជីង ថ្លឹង ររថយន្តដែល ប្រចាំការ នៅ ទី នោះ សុំ លុយ ថ្លៃ បាយ ទឹក និង កាហ្វេ ផងដែរ វា ក្លាយទៅជា ទម្លាប់ គួរឲ្យ ស្អប់ខ្ពើម ។

ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក គី ដាណារិទ្ធប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដឃ្មុំបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។

ឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្ត ភាគច្រើន បាន ព្យាយាម គេច វាង តាម ផ្លូវ ផ្សេង ៗពីព្រោះ តែ មន្ត្រី នៅ ប្រចាំការ នៅ ស្ថានីយ៍ មួយ នេះ ទារលុយ ច្រើនៗ ពេក បើ ទោះប្បី ជា មាន ការ លើស ទម្ងន់ បន្តិចបន្តួចក៏ ដោយ ។

ជាង នេះ ទៅ ទៀត បើ ទោះប្បី ជា មិន លើស ទម្ងន់ ក៏ មិន ត្រូវហាមាត់ លូក ដៃ សុំ លុយ ថ្លៃ បាយ ទឹក កាហ្វេ ប្រចាំ ថ្ងៃ នោះ ដែរ ព្រោះ អ្នក រកស៊ី ដឹក ទំនិញ ទទួលស្គាល់ថា ការដឹកជញ្ជូន វាអាចមាន លើស ទម្ងន់ បន្តិចបន្តួច ប៉ុន្តែ មិន ដល់ ថ្នាក់ រាប់ តោន នោះ ទេ ។

រី ឯ ពួក មន្ត្រី ដែល ប្រចាំការ នៅ ស្ថានីយ៍ ថ្លឹង រថយន្តនេះ បន់ ឲ្យតែ មាន រថយន្ត ដឹកលើស ទម្ងន់ ដើម្បី សង្កត់ ក យក លុយ តែប៉ុណ្ណោះ ។

រឿង ពួក មន្ត្រី នៅ ស្ថានីយ៍ ថ្លឹង រថយន្ត
នេះ ពិតជា បង្ក ឲ្យមាន ការ ក្តៅ ក្រហាយ ដល់ អ្នក រកស៊ី ដឹក ទំនិញ នានា ហើយ ជាពិសេស ពួក អ្នក ដឹក ទំនិញ មួយចំនួន ឆ្លៀត ឱកាស វាង ផ្លូវ ដែល បណ្ដាល ឲ្យ ផ្លូវ ដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។

បញ្ហានេះហើយក្រុម អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀត លោក ប៉ែនកុសល អភិបាលនៃគណៈអភិបាលខេត្តឃ្មុំ មិនគូរបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឈ្មោះស៊ើបសិន ផ្លូវជាតិលេខ7 និងបក្សពួកមន្ត្រីជញ្ជីងនៅចំណុចភូមិស្លាបក្តោងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ប្រែក្លាយជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់