2/5/2025 1:49:30 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារ នៅឆ្នាំ២០២៤ កើន៨៥% ខណៈឆ្នាំ២០២៥ នឹងមានផែនការប្រមូលឱ្យបានជាង ៧០លានដុល្លារ!
Wed,08 January 2025 (Time 05:59 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 33នាក់)


(ភ្នំពេញ)៖ នៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅប្រមូលចំណូលពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានពីវិស័យនេះ ប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើង៨៥% បើធៀបនឹងឆ្នាំ២០២៣។

យោងតាមសារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ថយចុះ១.៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

លោក រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែង ឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម និងរំពឹងទុកថានឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលបានដាក់ចេញ។

យ៉ាងនេះក្តី លោកបន្ថែមថា «លទ្ធផលនៃការប្រមូលចំណូលជាក់ស្ដែង នៅចុងឆ្នាំ២០២៥ មានស្ថានភាពយ៉ាងណានោះ យើងមានការលំបាកក្នុងការប៉ាន់ស្មាន ដោយសារនៅសល់រយៈពេលវែងទៀត ហើយវាអាស្រ័យលើកត្តាច្រើនយ៉ាង រួមមាន៖ ស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសាកល ស្ថានភាពនៃវិស័យទេសចរណ៍ នៅក្នុងកត្តាផ្សេងៗទៀតជាច្រើន»។

ដោយឡែកពាក់ព័ន្ធនឹងការប្រមូលចំណូល ពីវិស័យល្បែងក្នុងឆ្នាំ២០២៤ លោកបាន វាយតម្លៃបានថា ស្ថានភាពនៃការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម មានលក្ខណៈល្អប្រសើរ ដោយទទួលបានចំណូលប្រមាណជាង ២៥៤ ប៊ីលានរៀល ឬប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើងចំនួន៨៥% ធៀបនឹងឆ្នាំ២០២៣។

បើតាមអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៩៥ ។ គិតមកដល់បច្ចុប្បន្ននេះ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១, ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។

ចំណែកឯល្បែងផ្សេងសំណាង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន២១ ក្រុមហ៊ុន ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣។ ចំណែក សាខាល្បែងផ្សងសំណាងចំនួន៤៥ សាខា ក្នុងនោះព្យួរចំនួន ១៣ សាខា និងលិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ក្នុងនោះផុតសុពលភាពទាំងអស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់