គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
នាថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០ នាទីព្រឹក នៅអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីប្រើប្រាស់ជាយន្តការក្នុងការផ្លាស់ប្ដូរព័ត៌មានផ្សេងៗអំពីស្ថានភាពរបស់បុគ្គលដែលពាក់ព័ន្ធសកម្មភាព សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងវិស័យល្បែងពាណិជ្ជកម្ម។
On Tuesday 2nd 2025, at 9:00 a.m. at the Administrative Building of the Commercial Gambling Management Commission of Cambodia (CGMC), the General Secretariat of the CGMC and the Cambodia Financial Intelligence Unit signed a Memorandum of Understanding on the exchange of information related to Anti-Money Laundering and Financing of Terrorism to be used as a mechanism to exchange various information on the status of individuals involved in money laundering activities and financing of terrorism in commercial gambling sector.