10/23/2025 3:46:04 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ!
Wed,22 October 2025 (Time 09:03 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 11នាក់)


(ខេត្តតាកែវ) លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ កំពុងល្បីរឿង រាយមន្រ្តីគយនិងជនសុីវិលតាមផ្លូវប្រមូលផ្ទុយពីនីតិវិធីគយ អាជីវករ តូចតាចដឹកទំនិញចេញពី ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានត្អូញត្អែរថា៖លោក កែវ ផានមេគយច្រកទ្វារព្រំដែន អន្តរជាតិ ភ្នំ ដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងអារកខ្យង បានដាក់មន្ត្រីគយនិងជនសុីវិលអោយទៅសំកុកចាំប្រមូលលុយខុសនីតិវិធីប្រមូលពន្ធគយ តាមគោលដៅផ្លូវសាធារណៈជាច្រើន ដូចកុកចាំចឹកចង្វារពេលទឹកឡើង ក្រោមហេតុផល ប្រមូលលុយពីទំនិញគេចពន្ធ.បង់ពន្ធមិនគ្រប់ ,ទំនិញលោតឆ័ត្រនិងទំនិញខូចគុណភាពពីប្រទេសវៀតណាមចូលប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា៖ពួកគាត់ ជាអ្នករកលុយគ្រាន់តែបានម៉ារស់ៗ ពេលនេះរកលែងបានហើយដោយសារតែ លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន គាត់ប្រឹងអារកខ្យង!  រឿងនេះសង្ស័យថាអាចមកពីមានកាបើកដៃ ពីមេសាខាគយនិងរដ្ឋាករខេត្តតាកែវដែរ ទើបមេសាខារក្សាភាព ស្ងៀមស្ងាត់អោយ ឈឹង បណ្តោយអោយលោក កែវ ផាន ធ្វើអ្វីៗខុសច្បាប់តាមតែអំពើចិត្តមិនបាច់ញញើតច្បាប់មិនបាច់អាណិតពលរដ្ឋក្រីក្រនោះទេ។

ក្រុម ឈ្មួញ និង អាជីវករដដែលបន្តថា៖រឿងដែលកាន់តែយ៉ាប់រកសុីគឺ បើ ទោះបីជាពួកគាត់នាំចូល ទំនិញតិចតួច បានបង់ពន្ធ ត្រឹមត្រូវ នៅច្រកទ្វារភ្នំដិនរួចហើយក្តី ក៏ចៀស មិន ផុត ពី ការបង់លុយ លើ តុ ក្រោម តុ តាម ការកំណត់ របស់ មន្រ្តីគយនៅច្រកទ្វារនិងមន្ត្រីព្រមទាំង ជន់សុីវិលនៅចាំចឹកតាមផ្លូវថែមទៀតដែរ ពួកគេទាំងនោះមិនលើករំលងនោះទេ។

ប្រភពបន្តថា៖លោក កែវ ផាន ប្រើ តួនាទីជាមេគយច្រកភ្នំដិនទៅប្រមូលលុយស្រង់ដើមផ្ទុយពីកោលការន៍ប្រមូលពន្ធគយឥតអាសូរ ។លោកផាន បានមានទំនាក់ទំនងដោយសម្ងាត់ជាមួយឈ្មួញធំៗ បើកដៃអោយក្រុម ឈ្មួញ ធំៗទាំងនោះ សម្រុក ដឹកជញ្ជូន ទំនិញ ដែលមានភាពមិនប្រក្រតីជាច្រើនប្រភេទ    ពីវៀតណាមចូល មក កម្ពុជា បានយ៉ាង សុខស្រួល បែរជាសង្កត់កអ្នករកសុីមួយគែរៗទៅវិញ។

ក្រុមអាជីវករតូចតាចខាងលើ ដែលអះអាងថាខ្លួនរងទុក្ខ បានសំណូមពរទៅដល់ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី.រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាជួយពិនិត្យលើកិច្ចការលោកកែវផានឡើងវិញផង នូវភាព មិនប្រក្រតីរបស់លោកកែវ ផាន និងប្រធានច្រកទ្វារព្រំដែនលោកនួនសារ៉ែន និងបក្សពួកដែលឃុបឃិតគ្នាជាប្រព័ន្ធ  ក្នុងការបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមតែអំពើចិត្ត តែបែរជាអារកខ្យង សង្កត់ក អ្នករកសុីត្រឹមតែមួយគែរៗ នៅព្រំដែន ដែលប្រើវិធី ដាក់អន្ទាក់ ក្រោមរូបភាពបង្រាបបទល្មើសប្រមូលពន្ធចូលរដ្ឋ ដោយប្រើមន្ត្រីនិងជនសុីវុិល ខ្លះខ្វះសុជីវធ៌ម សីលធ៌ម ផ្ទុយនីតិវិធីសេចក្តីណែនាំក្នុងការអនុវត្តការប្រមូលពន្ធគយកម្ពុជា ប៉ុន្តែបើកដៃចំពោះថៅកែធំៗ សង្កត់កអ្នករកសុីម៉ាគែរៗ យ៉ាងអយុត្តិធ៌មខ្លាំងដៃពេក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់