10/13/2024 7:53:15 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម គង់ វិបុលអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយដល់វិនិយោគិនចិន នូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា
Mon,23 September 2024 (Time 08:37 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 46នាក់)


ការអំពាវនាវ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គង់ វិបុលបានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដា រចូលរួមក្នុងវេទិកា ធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញពីសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA)ដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។វេទិកានេះមានការចូលរួមពីតំណាងសហគ្រាសប្រកបអាជីវកម្មប្រមាណជាង ៤០០ សហគ្រាស។

វេទិកានេះមានត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិង លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយនូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មក្នុង ប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងវិនិយោគិនរវាងប្រទេសទ្វេភាគីផងដែរ។

តាមរយៈវេទិកាធុរកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន នេះ ឯកឧត្តម គង់ វិបុល បានចែករំលែកជូនតំណាងសហគ្រាស ដែលបានចូលរួមឱ្យបានជ្រាបអំពីបរិយាកាសវិនិយោគជាទូទៅ ក៏ដូចជាកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាជាប្រមុខដឹកនាំ ក្នុងការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចអំណោយផលរបស់កម្ពុជា បើទោះបីជាបានឆ្លងកាត់នូវវិបត្តិនានានាពេលកន្លងមក និងការផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា បន្ថែមលើការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ទៀតដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនិងទ្វេភាគីនានាដែលមានជាធរមាន។

នាឱកាសនេះដែរ ឯកឧត្តមក៏បានផ្តល់ឱកាសដល់អ្នកចូលរួមលើកជាសំណួរនានា និងបានផ្តល់ការបកស្រាយយ៉ាងក្បោះក្បាយជូនផងដែរ។ លើសពីនេះ ដើម្បីផ្ដល់សេចក្ដីទុកចិត្តនិងភាពជឿជាក់បន្ថែមទៀតជូនតំណាងសហគ្រាសក្នុងការមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជាឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្ដល់ការគាំទ្រនានា ជាពិសេសពាក់ព័ន្ធនឹងពន្ធដារជូនដល់សហគ្រាស។

ជារួមវេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អ ប្រកបដោយ ភាពជោគជ័យ ព្រមទាំងទទួលបានការវាយតម្លៃពីអ្នកចូលរួមជាវិជ្ជមាន និងប្រកបដោយភាពកក់ក្តៅ ជាពិសេសការបង្ហាញនូវ ចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកទស្សនានិងបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសទស្សនកិច្ចនេះដែរ ឯកឧត្តមបានទទួលជួបជាមួយវិនិយោគិនចិនសំខាន់ៗមួយចំនួនដែលកំពុងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនដែលមានការធ្វើដំណើរមកប្រទេសកម្ពុជា និង ក្រុមហ៊ុន BYD ដែលមានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាសំណេះសំណាលក៏ដូចជាផ្តល់ការពិគ្រោះយោបល់ផ្នែកពន្ធដារនានានិងដោយផ្ទាល់ជូនវិនិយោគិនទាំងនោះ សំដៅគាំទ្របន្ថែមទៀតដល់គោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញនិងលើកទឹកចិត្តចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Huawei ដោយផ្តោតលើការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឆ្លាតវៃនានា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេស បច្ចេកវិទ្យាពាក់ព័ន្ធនឹងការគាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

កិច្ចជំនួបនិងទស្សនកិច្ចនេះ ក៏បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាល្អប្រសើរ និងក្រោមស្មារតីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ ក្នុងន័យសម្រួលដល់បរិយាកាសធុរកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេសជំរុញការទាក់ទាញវិនិយោគិន លើវិស័យសំខាន់ៗក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់