10/13/2024 9:10:54 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រើជនសុីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកទំនិញចេញពីវៀតណាម ឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពេីពុករលួយមេីលរំលង!
Thu,19 September 2024 (Time 04:39 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 53នាក់)


ប្រភពឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុងការកែទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា គំរាមកំហែងអ្នករកស៊ីដឹកទំនិញ

មកបិទបាំងរឿងអាស្រូវពុករលួយទង្វើរបស់ខ្លួន

 

 ក្រុមអ្នករកស៊ីមិនហ៊ានរឿងទទឹងចំពោះគយច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបងធ្វើគុណជាមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។

 

ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀ តណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិនក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ​ ជាការស្រេចតែម្តង​ 

ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុនដល់ពួកគយទាំងនោះដែរ។

 

មេគយត្រពាំងផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាពហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាមច្រកនេះទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ​​ 

 

ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ​​ការប្រព្រឹត្តអំពើពុករលួយរបស់លោក មុឹង ដាវីន ព្រោះមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តពុក រលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់

 

សមត្ថកិច្ចនានានៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីន ​បានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមទាំងជនស៊ីវិលផង ដើរគាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែការបង់ប្រាក់ទាំងនោះ ភាគ ច្រើនគឺបង់ដោយគ្មានវិក្ក័បត្រពន្ធគយទេ

 

សព្វថ្ងៃនេះ នៅច្រកត្រពាំងផ្លុង មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញ​,ចូលតាមច្ច្រកទ្វារនេះទេ គឺមានទាំងការបើកដៃឲ្យក្រុមឈ្មួញដឹកដំឡូងឆ្លងដែនដោយឃុបឃិតជាមួយមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក មុឹង ដាវីន មិនបាច់ត្រួតពិនិត្យទៀតផង៕សូមអានបន្តភាគ២

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់