10/13/2024 9:35:04 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
សេចក្ដីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលារបស់អង្គការគយពិភពលោក ស្ដីពីតម្លៃគិតពន្ធគយ សម្រាប់មន្ត្រីគយនិងរដ្ឋាករ
Thu,12 September 2024 (Time 10:09 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 68នាក់)


ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

នារសៀល ថ្ងៃចន្ទ  កើត ខែភទ្របទ ឆ្នាំរោង ឆស័ក . ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤ នៅសាលាជាតិគយ មានរៀបចំសិក្ខាសាលា របស់អង្គការគយពិភពលោកស្តីពីតម្លៃគិតពន្ធគយ ក្រោម អធិបតីភាព របស់ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីជំនាញការមកពីអង្គការគយពិភពលោក ដើម្បីធ្វើបទបង្ហាញដល់សិក្ខាកាមជាមន្រ្តីតម្លៃគិតពន្ធគយ មកពីបណ្តានាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករសំខាន់ៗ ក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន ៥០ រូប។

 

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ដោយអនុ លោម តាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ និងយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ ២០២៤-២០២៨ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើជំនាញតម្លៃគិតពន្ធគយឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ ដោយផ្តោតសំខាន់លើកិច្ចព្រមព្រៀងស្តីពីតម្លៃគិតពន្ធគយនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសពាក់ព័ន្ធនឹងថ្លៃផ្ទេរ (Transfer Pricing) និងករណីស្មុគ្រស្មាញផ្សេងទៀតពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកអគ្គនាយករង ផា អេងវ៉េង បានគូសបញ្ជាក់ថា បន្ថែមលើកាតព្វកិច្ច ក្នុងការពារសុខសុវត្ថិភាពសង្គម ការប្រមូលចំណូល នៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសារចំណូលដែល ប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្តេជ្ញានឹងបន្តក្នុងការធ្វើទំនើបកម្មបន្ថែមទៀត និងបំពេញតួនាទីជាអ្នកផ្តល់សេវាកម្មប្រកបដោយ ការទទួលខុសត្រូវខ្ពស់ស្របតាមស្តង់ដារវិជ្ជាជីវៈ និងសង្គតិភាពជាមួយការអនុវត្តន៍ល្អជាលក្ខណៈអន្តរជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល និងកិច្ចពាណិជ្ជកម្មអន្តរជាតិ។

ជា ចុងបញ្ចប់ លោកអគ្គនាយក រង ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុង ការពិភាក្សា និង ផ្លាស់ប្តូរ មតិយោបល់ ដើម្បីក្រេបជញ្ជក់យកនូវ ចំណេះដឹងល្អៗ បន្ថែមទៀតពីជំនាញការ មកពីអង្គការ គយពិភពលោក។ សិក្ខាសាលានេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករដែលជាសិក្ខាកាម លើការងារតម្លៃគិតពន្ធគយ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការងារប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងដែលប្រទេសកម្ពុជាជាសមាជិក។

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់