លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប
សម្តេចធិបតី ហ៊ុន ម៉ាណែតតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ។លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបនេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលលោកឧត្តមសេនីយ៍ ទទួលបានជោគជ័យសម្រាប់ភារកិច្ចថ្មី លើទឹកដីអង្គរ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
លោក ឧត្តមសេនីយ៍សៀ ទីន ដែលជាកូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថ រាជធានីភ្នំពេញ៕