12/21/2024 9:10:24 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
Tue,06 August 2024 (Time 08:20 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 151នាក់)


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា  «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន  ដើម្បី អ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃនិងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា,

 

  « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » កើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន

  នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និង ដាក់ ឱ្យ ប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញ ជាច្រើនអង្គភាព 

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន សម្របសម្រួលរៀបចំបង្កើតអោយមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើអោយមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីអោយមានមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្តប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន  

  ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» ដែលអ្នកសារព័ត៌មាននិងសមាគមសារព័ត៌មាន រួមគ្នារៀបចំមកនេះ គឺមិនមែនសម្រាប់បិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ហើយក៏មិនមែនជាឧបករណ៍សម្រាប់រឹតបន្តឹងកិច្ចការងារដែលអ្នកសារព័ត៌មានកំពុងអនុវត្តន៍នោះដែរ ប៉ុន្តែជាការតម្រង់ទិសនៅក្នុងក្របខណ្ឌនៃវិជ្ជាជីវៈមួយដែលស្របតាមគោលការណ៍ដែលបានចែងក្នុងច្បាប់  

នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមិនមានទោសបញ្ញត្តិនោះទេ ព្រោះជាគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន  ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថាអ្នកសារព័ត៌មានតំណាងឱ្យសមាគម អង្គភាពសារព័ត៌មាន និងភាគីពាក់ពន្ធ័ក្នុងវិស័យព័ត៌មាន បានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈ និងលើកតម្លៃនិងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់