10/13/2024 8:18:03 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ស្រាវជ្រាវពិនិត្យលោក អូន រស្មី ប្រធាន ស្ថានីយ៍ ជញ្ជីង និងអនុប្រធានជញ្ជីង ថ្លឹង រថយន្តនិងបក្សពួកផ្លូវជាតិ លេខ 1 នៅ ចំណុច ភូមិ កំពង់ ពោធិ៍ ឃុំ កំពង់ ភ្នំ ស្រុក លើកដែក ឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយពេញបន្ទុក !
Sat,17 August 2024 (Time 01:11 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 75នាក់)


ក្រសួង+ខេត្តកណ្តាល៖ លោក សេង ឈួន ប្រធាន ជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេសគួរដាក់មន្ត្រីបច្ចេកទេសមកស្រាវជ្រាវពិនិត្យលោក អូន រស្មី ប្រធាន ស្ថានីយ៍ ជញ្ជីង និងអនុប្រធានជញ្ជីងថ្លឹង រថយន្តនិងបក្សពួកផ្លូវជាតិ លេខ 1 នៅ ចំណុច ភូមិ កំពង់ ពោធិ៍ ឃុំ កំពង់ ភ្នំ ស្រុក លើកដែកឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយពេញបន្ទុកតាម ការ បង្ហើប ពី មន្ត្រី នៅ ក្នុង មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្ត កណ្ដាល ឲ្យដឹងទៀតថា ទោះបី ក្រុម ឈ្មួញ តូច ធំ ដឹក ទំនិញបន្ទុក លើស ទម្ងន់ ហូរហៀរ សំពីងសំពោងក៍ ដោយ នៅតែ អាច ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីងផ្លូវជាតិ លេខ 1 ភូមិ កំពង់ ពោធិ៍ បានដែរ រីឯ ប្រធាន ជញ្ជីង ថ្លឹង រថយន្ត មន្ត្រី ជញ្ជីង និង បក្សពួកដែល ប្រចាំការ ចំណុច ឃុំ កំពង់ ភ្នំ ស្រុក លេីក ដែក គិតតែ ប្រយោជន៍ ផ្ទាល់ខ្លួន មិន មានការទប់ស្កាត់ ឡើ   

លោក ប៉េង ពោធិ៍ នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ទើប ឡើងកាន់តំណែង ថ្មីៗបាន រក្សា ភាព ស្ងៀមស្ងាត់ បើទោះបី រឿងអាស្រូវ ពុករលួយ ច្រើនបែប ច្រើនយ៉ាង របស់លោក ម៉ឹង យូ ឡេង ត្រូវបាន លាតត្រដាង ជា បន្តបន្ទាប់ យ៉ាងណាក៏ដោយ  

 

ហេតុនេះហើយ ទើប លោក អូន រស្មី ប្រធាន ស្ថានីយ៍ ជញ្ជីង ហ៊ាន ឲ្យ បក្សពួក មន្ត្រី ជញ្ជីង ថ្លឹងរថយន្ត ផ្លូវជាតិ លេខ 1 ចំណុច ភូមិ កំពង់ ពោធិ៍ ឃុំ កំពង់ ភ្នំ ស្រុក លើកដែក ខេត្ត កណ្ដាលប្រមូល លុយ តាមរបៀប ពុករលួយ អាង ខ្នងបង្អែក គ្រា ក់នៅ ក្រសួង សាធារណការ និងដឹកជញ្ជូន ចាំ ជួយ បិទបាំង រឿង អាស្រូវ 

 

ថ្មី នេះៗ ក្រុម ឈ្មួញ និង អាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិលេខ 1 បន្ទុក មិន លើស ទម្ងន់  លើស ទម្ងន់ ក៍ដោយ លោក អូន រស្មី ប្រធាន ជញ្ជីង និង មន្ត្រីស្ថានីយ៍ ថ្លឹង រថយន្ត ដែល ប្រចាំការ នៅ ភូមិសាស្ត្រ ស្រុក លេីក ដែក ខេត្ត កណ្តាល ហាមាត់សុំ ថ្លៃ បាយ ថ្លៃ ទឹក ពី ពួក ឈ្មួញ ផងដែរ  

 

ប្រភព ស្និទ្ធ នឹង លោក អូន រស្មី បានឲ្យដឹងថា បើ គ្មាន ការបើក ដៃ ពី លោក ម៉ឹង យូ ឡេងប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត កណ្ដាល ទេនោះ គឺ លោក អូន រស្មី មិន ហ៊ានធ្វើ អ្វីៗ តាម អំពើ ចិត្ត របស់ ខ្លួន ឡើយ  

ប្រភព ពី មន្ត្រី នៅ ក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត កណ្ដាល បាន លើកឡើង ថាករណី ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ  ចំណុច ភូមិ កំពង់ ពោធិ៍ ឃុំ កំពង់ ភ្នំស្រុក លើកដែក ខេត្ត កណ្ដាល ក្រុម ឈ្មួញ ដឹកទំនិញ ឆ្លងកាត់ មក ពី បណ្តាល ខេត្ត នានា គឺគេច មិន ផុត ពី ការ បង់លុយ តាម ការកំណត់ របស់ មន្ត្រី ជញ្ជីង បើ មិន ដូច្នោះ ទេ ទំនិញ ដែលដឹក លើស ទម្ងន់ នោះ ត្រូវ រើ ចុះ ឡើង ជា បន្ទាន់  

រីឯ លោក ម៉ឹង យូ ឡេង ហ៊ាន បណ្ដោយ ឲ្យ មន្ត្រី ក្រោម ឱវាទ ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺដោយសា រអាង មាន ខ្នងបង្អែក ក្រាស់ នៅក្នុង ក្រសួង សាធារណការ និង ដឹកជញ្ជូន ចាំ ជួយការពារ គ្រប់ វេលា  

បញ្ហា នេះ គឺជា រឿង ដែល លោក ប៉េង ពោធិ៍ នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូននិង លោក សេង ឈួន ប្រធាន ជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេស ព្រមទាំង លោក គួច ចំរើនអភិបាលខេត្ត កណ្តាល មិន គូរមើល រំលង បណ្ដោយ ឲ្យ លោក អូន រស្មី ប្រធាន ស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្ត និង បក្សពួក មន្ត្រី ជញ្ជីង ប្រចាំការ ផ្លូវជាតិ លេខ 

ភូមិ កំពង់ ពោធិ៍ ឃុំ កំពង់ ភ្នំ ប្រែក្លាយ ជា ជញ្ជីង ថ្លឹង លុយ តាមរបៀប ជិះសេះ លែង ដៃ ។សូមអានបន្តភាគទី៣

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់