គយបង្ក្រាបអំពើរត់ពន្ធតំបន់២ នាពេលកន្លងទៅថ្មីៗនេះ នូវសាច់បង្កកខូចគុណភាពនាំចូលពីវៀតណាម!
គយបង្ក្រាបអំពើរត់ពន្ធតំបន់២ នាពេលកន្លងទៅថ្មីៗនេះ នូវសាច់បង្កកខូចគុណភាពនាំចូលពីវៀតណាម
សហការជាមួយនឹងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដោយមានការសហការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងសមត្ថកិច្ចចម្រុះ ធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចំនួន ១៧ ១៩៣ គីឡូក្រាម។
បំណែកសាច់បង្កកទាំងនេះ រួមមាន គល់ស្លាបមាន់បង្កក ៣ ២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣ ៩១៥ គីឡូក្រាម ត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃ។