11/11/2024 7:52:43 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ករណីរឿងពុករលួយដ៏ធំរបស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង កឹបកេងថវិកាជាតិខ្ទង់ជាង១០០០លានរៀល យកធ្វើអ្នកមានធំម្នាក់ឯង គួរស្ថាប័នពាក់ព័ន្ធពិនិត្យផង !
Sun,07 July 2024 (Time 12:25 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 177នាក់)


បាត់ដំបង៖ករណីរឿងអាស្រូវកឹបកេងថវិកាជាតិលាក់កំបាំងចំនួនទឹកប្រាក់ចំណាយមិនអោយមន្ត្រីថ្នាក់ក្រោមដឹងពីសំណាក់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រព្រឹត្ត្តិនូវអំពើពុករលួយ កឹបកេងថវិកាជាតិ ក្នុងមួយឆ្នាំៗសរុបអស់ថវិកាចន្លោះខ្នង់ជាង1500លានរៀល ទៅ 1600លានរៀល ពីលើការចំណាយរបស់រដ្ឋលើការងារសំណង់ជុសជុល និងថែទាំប្រពន្ធធារាសាស្រ្តនៅខេត្តខ្លួនពីគម្រោងក្រសួងធនធានទឹកដែលបានផ្ដល់មកមន្ទីរតាមការចចារថ្លៃ ដោយមន្ទីរទទួលការអនុវត្តន៏គម្រោង។

 

តាមប្រភពស្នើរសុំឲ្យអ្នកសារព័ត៏មានក្នុងករណីនេះ គួរឲ្យក្រសួងអធិការកិច្ច រីក្រសួងធនធានទឹកនិងឧតុនិយម និងអង្គភាពប្រឆាំងអំពើពុករលួយ រួមនិងក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងស្រាជ្រាវផង។ 

 

ប្រភពបានបន្តថា ក្រៅពីនេះ គឺមានគម្រោងមន្ទីរខ្លួនមួយចំនួនដែលមានតម្លៃសរុបខ្ទង់ជិត600លានរៀល ក្នុងមួយឆ្នាំៗថែមទៀតដែលលោកប្រធានមន្ទីរ ឡុង ផលគុណ បានធ្វើលទ្ធកម្មត្បាញអាយ និងឃុបឃិតគ្នាចែកផលប្រយោជន៏គ្នាពីកម្រោងទាំងនោះ។

 

ប្រភពបានបញ្ជាក់បន្តថា នៅពេលទទួលបានគម្រោងពីក្រសួង លោកប្រធានមន្ទីរ ឡុង ផលគុណបានចាត់ចែងការចំណាយក្នុងការទិញសម្ភារះសំណង់ ដែក ស៊ីម៉ងត៌ ថ្ម ខ្សាច់ តាមរបៀបពុករលួយឃុបឃិត២.៣នាក់ បំប៉ោងការចំណាយ និងយកផលចំណេញដ៏មហាសាលខ្នង់ជាង1500លានរៀល / 1600លានរៀលពីគម្រោងរបស់ក្រសួងសាមុីដែលបានផ្ដល់ថវិកាសរុប មកមន្ទីរក្នុង១ឆ្នាំៗជាមធ្យមជាង 2200លានរៀល លើសចំនួននេះបន្តិចបន្តួច  ក្រោមចំនួននេះបន្តិចបន្តួចតែប៉ុណ្ណោះ។

គួររំលឹកថា ប្រព័ន្ធធារាសាស្រ្តដែលលោកប្រធានមន្ទីរ ឡុង ផលគុណ តែងតែលើកគម្រោងថែទាំជុសជុលញឹកញ៉ាប់ ដើម្បីបានផលប្រយោជន៏មកខ្លួនវិញនោះ រួមមាន៖

 

.ប្រឡាយមេអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល

 

.ប្រឡាយN.1.2ថ្មី ឃុំតាគ្រាម ស្រុកបាណន់

 

.ប្រឡាយមេទួលព្នៅ ស្រុកសង្កែ

 

.អាងកំពីងពួយ 

 

.ប្រព័ន្ធធារាសាស្រ្តបវេល

 

.សំណង់ទ្វាទឹកតាហែន ស្រុកបវេល

 

.អាងដង្កោ ស្រុកបាណន់

 

.សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល

 

.អាងបាដាក់ ស្រុកសង្កែ

 

១០.អាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ

 

១១.ប្រឡាយN.1 ឃុំជ្រៃ ស្រុកថ្មគោល

 

១២.ប្រឡាយបឹងក្រសាល ឃុំស្ទឹង ស្រុកបាណណន់

 

១៣.ប្រឡាយស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ល។

 

ករណីព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី០៧ / ០៧២០២៤ សារព័ត៏មានយើងបានទូរស័ព្ទសុំការបំភ្លឺពីរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សួរនាំជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទមិនចូល។យើងខ្ញុំស្វាគមន៏ទទួលយកការបំភ្លឺ។

 

សូមរំលឹកថា គម្រោងទាំងអស់ គឺប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង គឺ លោកឡុង ផលគុណ តែតែទទួលផល ទាំងគម្រោងដែលក្រសួងប្រគល់មកមន្ទីរទទួលការអនុវត្ត្តន៏ និងគម្រោងដែលមន្ទីរធ្វើលទ្ធកម្មទៅក្រុមហ៊ុន។ ហើយផលចំណេញ គឺច្រើនជាងការចំណាយជាក់ស្ដែងលើការងារដាច់ឆ្ងាយពីគ្នាណាស់។ ព្រោះថវិកាចំណាយ គឺលោកប្រធានមន្ទីរមិនបានប្រាប់អោយមន្ត្រីថ្នាក់ក្រោមដឹងពីចំនួនទឹកប្រាក់ដែលក្រសួងផ្ដល់មកសំរាប់ចំណាយតាមគម្រោងនិមួយៗឡើយដោលោកប្រធានមន្ទីរចាត់ចែងស្ងាត់ៗតែប៉ុណ្ណោះ៕សូមអានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់