លោកវរសេនីយ៍ឯក សៀន ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ : លោកវរសេនីយ៍ឯក សៀន ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។ លោកសៀ ទីន ជានាយទាហាន ដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ផ្នែកយោធា លំដាប់អន្តរជាតិមុឺងម៉ាត់ ម៉ត់ចត់ ហើយជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។
លោក សៀ ទីន បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួនលើមុខជំនាញជាច្រើនជាបន្តបន្ទាប់រួមមាន៖ បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធាពីសាលាបណ្ឌិតសភាយោធាប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី និងបានបញ្ចប់វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី។
លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅនៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។
ក្នុងតួនាទីជានាយសេនាធិការអាវុធហត្ថរាជធា
នីភ្នំពេញ លោកត្រូវបានគេមើលឃើញថាបានបង្ហាញស្នាដៃជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តា
លយុទ្ធវិធីប្រយុទ្ធ និងការបង្ក្រាបបទល្មើសនានាដល់កងកម្លាំង ជាពិសេសការរៀបចំឲ្យកងកម្លាំងអាវុធហត្ថ មានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់ នៅពេលដែលចេញប្រតិបត្តិការទាំងកិច្ចការពារសន្តិសុខសណ្តាប់តាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានា។
ក្រៅពីនោះ លោកក៏បានដឹកនាំកងកម្លាំងអាវុធហត្ថចូលរួមសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខជាប្រចាំចំពោះមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលជួបការលំបាក ក៏ដូចជាជួបគ្រោះថ្នាក់ផ្សេងៗផងដែរ។
តំណែងតួនាទីរបស់គាត់ ពិតជាស័ក្តិសម ក្នុងការបំពេញតួនាទី ភារកិច្ច ជាមេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមលើមុខងារបច្ចុប្បន្នដែលជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ ៕