12/5/2024 3:06:53 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីដល់លោកសៀ ទីន និងឧត្តមនាវីត្រី
Tue,30 July 2024 (Time 10:35 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 194នាក់)


ភ្នំពេញ  ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី។

នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះ រួមមាន៖ វរសេនីយ៍ឯក ថា ដាណាន់ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី  វរសេនីយ៍ឯក សៀ ទីន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី វរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី  ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។ 

 

ក្នុងការខិតខំប្រឹងប្រែងទទួលខុសត្រូវលោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។ លោកជានាយទាហាន ដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ផ្នែកយោធា លំដាប់អន្តរជាតិ មុឺងម៉ាត់ ម៉ត់ចត់ ហើយជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។

 

លោក សៀ ទីន បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួនលើមុខជំនាញជាច្រើនជាបន្តបន្ទាប់រួមមាន៖ បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធាពីសាលាបណ្ឌិតសភាយោធាប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី និងបានបញ្ចប់វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី 

 

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅនៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។

 

ក្នុងតួនាទីជានាយសេនាធិការអាវុធហត្ថរាជធានី ភ្នំពេញ លោកត្រូវបានគេមើលឃើញថាបានបង្ហាញស្នាដៃជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលយុទ្ធវិធីប្រយុទ្ធ និងការបង្ក្រាបបទល្មើសនានាដល់កងកម្លាំង ជាពិសេសការរៀបចំឲ្យកងកម្លាំងអាវុធហត្ថ មានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់នៅពេលដែលចេញប្រតិបត្តិការទាំងកិច្ចការពារសន្តិសុខសណ្តាប់តាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានា។

 

ក្រៅពីនោះ លោកក៏បានដឹកនាំកងកម្លាំងអាវុធហត្ថចូលរួមសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខជាប្រចាំចំពោះមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលជួបការលំបាក ក៏ដូចជាជួបគ្រោះថ្នាក់ផ្សេងៗផងដែរ។

តំណែងតួនាទីរបស់គាត់ ពិតជាស័ក្តិសម ក្នុងការបំពេញតួនាទី ភារកិច្ច ជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់