12/30/2024 11:06:14 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក វង្សី វិស្សុតធ្វើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវបានពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំ
Fri,26 July 2024 (Time 12:05 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 212នាក់)


ភ្នំពេញ៖ អ្នកចូលរួមប្រមាណជាង ៣០០នាក់ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ និងអ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យចូលរួមពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំលើ “សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូលចុងក្រោយដើម្បីធានាឱ្យសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានគុណភាពនិងអាចអនុវត្ដបាន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ដែលជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់នេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នៅសណ្ឋគារមួយក្នុងរាជធានីភ្នំពេញ។

ឧបនាយករដ្ឋន្ត្រីប្រចាំការ លោក វង្សី វិស្សុត បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិមួយដែលមានក្របខណ្ឌពេលវេលា ២៥ឆ្នាំ ហើយត្រូវបែងចែកជា៥ដំណាក់កាល ដោយមួយដំណាក់កាលមានរយៈពេល ៥ឆ្នាំ។

លោកថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវចលនការ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូពុះពារសម្រេចបាននៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ជាពិសេស រក្សាឱ្យបាននូវសុខសន្ដិភាព និងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

លោក វង្សី វិស្សុត បន្តលើកឡើងថាការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការតម្រង់ទិស សំដៅធ្វើឱ្យប្រសើរឡើងនូវការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ដ ផែនការអភិវឌ្ឍន៍និងការអនុវត្ដឱ្យមានភាពប្រាកដនិយម ឆ្លើយតបទាន់ពេលចំពោះតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការប្រែប្រួលនៃពិភពលោក និងប្រទេសជាតិ និងសម្រេចសមិទ្ធផលថ្មីៗជូនជាតិប្រកបដោយប្រសិទ្ធភាព។

សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លោក វង្សី វិស្សុត បានបញ្ជាក់ថាការរៀបចំយន្តការតាមដាន និងវាយតម្លៃនឹងត្រូវធ្វើឡើងឱ្យមានសង្គតិភាពពីលើដល់ក្រោម រវាងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសាកលកំពុងតែរងនូវការគំរាមកំហែងកាន់តែខ្លាំងឡើងរាប់ចាប់ពីភាពតានតឹងភូមិសាស្ត្រនយោបាយការបែកខ្ញែកនៃសេដ្ឋកិច្ច-ពាណិជ្ជកម្មសង្គ្រាមពាណិជ្ជកម្មសង្គ្រាមបច្ចេកវិទ្យាសង្គ្រាមមនោគមវិជ្ជា និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើងនៅគ្រប់ទីកន្លែង។

បញ្ហាទាំងអស់នេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អះអាងថា គឺជាកត្តាប្រឈមធំៗ របស់កម្ពុជាដូចគ្នាដែរ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ ២០៥០។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរៀបចំយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះឡើងដើម្បីតម្រង់ទិសតម្រង់យុទ្ធសាស្ត្រជាមួយនឹងរបៀបរបបធ្វើការថ្មី ដែលមានការឆ្លើយតប បត់បែន និងមានសមត្ថភាពខ្ពស់ ដោយគិតគូទាំងបរិការណ៍ខាងក្រៅផង និងការផ្លាស់ប្ដូរខាងក្នុងផង។

ជាលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់នេះ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ដែលបានកំណត់អំពី (គោលបំណង វិសាលភាព អភិក្រមនៃការរៀបចំ និងសូចនាករសមិទ្ធកម្មគន្លឹះ (ក្របខ័ណ្ឌស្ថាប័ន ដែលកំណត់អំពីតួនាទីនិងភារកិច្ចរបស់តួអង្គសំខាន់ៗក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ (ការតាមដាន និងត្រួតពិនិត្យ ដែលបង្ហាញពីនិយមន័យនិងវិសាលភាព វិធីសាស្រ្ដ ដំណើរការនៃការតាមដាន និងត្រួតពិនិត្យ (ការវាយតម្លៃ ដែលកំណត់អំពីនិយមន័យ និងវិសាលភាព ប្រភេទ និងវីធីសាស្រ្ដនិងឧបករណ៍ប្រមូលទិន្នន័យនៃការវាយតម្លៃ(ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល ដែលបង្ហាញអំពីរបាយការណ៍ ប្រព័ន្ធរាយការណ៍ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសំខាន់ៗ និង (ទិសដៅអាទិភាព រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការកសាងស្ថាប័ននិងសមត្ថភាព ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមលើកិច្ចការការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕

_6.jpg

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់