12/22/2024 8:35:42 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំជាមួយអាជ្ញារធរខេត្តក្រចេះ ពិភាក្សាស្តីពីការការគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់
Sat,20 July 2024 (Time 11:47 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 180នាក់)


លោក រស់ ភីរុណ បានលើកថា កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ គឺ៖

បង្កើតឱ្យមានវេទិកាពិភាក្សពិគ្រោះនិងផ្លាស់ប្តូរមតិយោ បល់រវាងអគ្គលេខាធិការដ្ឋាននៃ...និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលបាននិងកំពុងកើត មានឡើងនៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។

បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ ..និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តក្រចេះសំដៅផ្លាស់ប្តូរ ព័ត៌ មាន និងសហការក្នុងការគ្រប់គ្រង។

តាមដានត្រួតពិនិត្យនិងចាត់ វិធានការ លើការធ្វើអាជី វកម្មល្បែងស៊ី សងគ្រប់ប្រភេទក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញា ប័ណ្ណឬ អាជ្ញាប័ណ្ណសាខានិងលិខិត អនុញ្ញាតប៉ុស្តិ៍សេវាពីគ..និងលើកកម្ពស់ការ យល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីជំរុញអនុលោមភាពនិងការ ទទួលខុសត្រូវ របស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជ មាន ជាអតិបរមាពីល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ។គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងស៊ីសងខុស ច្បាប់ នៅក្នុងមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាពលោក រស់ ភីរុណអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងលោក ស្រេង សុភាព នាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។បើតាមការបញ្ជាក់របស់លោក ស្រេង សុភាព អភិបាលខេត្តស្តីទី កន្លងទៅ ខេត្តក្រចេះមានក្រុមហ៊ុនចំនួន៥ដែលបានបើកអាជីវកម្មឆ្នោតផ្សង សំណាងនិងឆ្នោតឡូតូសរុប ១៣២ទីតាំងដោយអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តក្រុងស្រុកបានចុះបិទអាជីវកម្មល្បែងរបស់ក្រុមហ៊ុនទាំងនោះ និងមកដល់បច្ចុប្បន្នពុំមានដំណើរ និងបើកថ្មីនោះទេ។

ទន្ទឹមនេះ រដ្ឋបាលខេត្តបានដឹកនាំនិងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចសង្កេតឃ្លាំមើល និងត្រួតពិនិត្យនៅមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ក្នុងករណីមានបើកអាជីវកម្មល្បែង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺត្រូវតែបង្ក្រាបជាបន្ទាន់ និងត្រូវអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតដើម្បីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់