ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង
បាត់ដំបង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃសុក្រ១៤កើតខែអាសាឍឆ្នាំរោងឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤ នៅ សាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រ ព្រឹ ត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងចូលរួមអមដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបង។
រៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នង ការរង ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដំឡេីងឋានត្តរសក្តិជាឧត្តមសេនីយ៍ទោជំនួសលោកឧត្តម សេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
ក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានកើនរំលឹកដល់ដែលមានការអញ្ជេីញចូលរូមពីឯកឧត្តម លោក ជំ ទាវ លោក លោកស្រី មន្រ្តីរាជការ ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ជាច្រេីនរូបត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភា ពជូនបងប្អូនប្រជាជនប្រកបដោយសំបូរសប្បាយរុងរឿង និងសុខសន្តិភាពទូរទាំងខេត្តបាត់ដំបង៕ ដោយសុខ យោធិន