12/22/2024 8:17:07 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប
Mon,01 July 2024 (Time 02:10 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 179នាក់)


(សៀមរាប) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក..ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់។

 

ឯកឧត្តម ហេង សួរ បានរំលឹកពីប្រវត្តិនៃការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសដាក់ចេញនូវកម្មវិធី«ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ..ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»តាំងពីខែកក្កដា ឆ្នាំ២០២៣ ដែលបានក្លាយជាការងារអាទិភាពសំខាន់ចំនួន២ក្នុងចំណោមការងារអាទិភាពចំនួន  នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់របបសន្តិសុខសង្គម (). ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨, ().ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦និង().ផ្នែកប្រាក់សោធនកាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ជាក់ស្ដែង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៨និងពង្រីកដល់មន្ត្រីសាធារណៈ នៅឆ្នាំ២០២១ផ្នែកថែទាំសុខភាពចាប់ផ្តើមសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងពង្រីកដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨និងផ្នែកប្រាក់សោធនត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ 

 

បន្ថែមពីនេះ នៅឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ..រួមមាន សហព័ទ្ធ និងកូនក្នុងបន្ទុកដែលត្រូវកំណត់ឱ្យបង់ភាគទានចំនួន១៥ ៦០០រៀលអ្នកនៅក្នុងបន្ទុកសមាជិក ..ជាមន្ត្រីសាធារណៈ ជាបន្ទុកថវិការបស់រដ្ឋលើការចំណាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់មន្ត្រីសាធារណៈ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធនិងអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គួរនាំយកក្រុមគ្រួសារក្នុងបន្ទុកឱ្យចុះឈ្មោះដើម្បីទទួលបានកិច្ចគាំពារពីរាជរដ្ឋាភិបាល។ 

 

ដោយឡែកចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៅដល់អង្គពិធីអំពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានគិតគូរដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យមានចំណេះដឹង ចំណេះធ្វើ និងទទួលបានការងារសមរម្យដែលក្រសួងការងារធានានូវឱកាសការងារក្រោយការសិក្សា ឬក៏អាចបង្កើតការងារដោយខ្លួនឯងដោយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ ដោយឡែកយុវជនទូទៅនិងបុគ្គលិកនៃរោងចក្រសហគ្រាសក៏អាចទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃថែមទៀតផងជាមួយនឹងវេនសិក្សាដែលមានភាពបត់បែនរហូតដល់៧ជម្រើស។

 

យ៉ាងណាក៏ដោយដើម្បីឱ្យកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គពិធីដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការអាជីវករ និងបងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍លើការថែទាំសុខភាព និងការបង្កើតជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត 

និងក្រុមគ្រួសារទៅអនាគតដែលជាសេចក្តីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូពីប្រជាពលរដ្ឋជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់