12/22/2024 8:16:29 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ស សុខា បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​ដោះលែង​ជនជាតិ​ចិន​៨​នាក់​លួច​ឆ្លងដែន​ចូល​ខេត្ត​ស្ទឹងត្រែង!
Sun,09 June 2024 (Time 09:04 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 189នាក់)


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក  សុខា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចបន្ទាន់មួយ ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តនេះពាក់ព័ន្ធករណីការដោះលែងជនជាតិចិន នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង!

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ខែឧសភា ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី មិថុនា នេះ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានសមាសភាព ១២នាក់ ដូចជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កង សុខន ជាប្រធាន និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ជាអនុប្រធាន រួមទាំងអនុប្រធានរូបផ្សេងទៀត និងសមាជិក នាក់ទៀតផងដែរ។បើតាមសេចក្តីរាយការណ៏ព័ត៏មានបានឲ្យដឹងថា 

 

លោក  សុខា បញ្ជាក់ក្នុងសេចក្តីសម្រេចនេះថា គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចជាធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន ចំនួន រូបដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលកាលពីពេលកន្លងទៅ។

 

ប្រភពដដែលអះអាងថា គណៈកម្មការចំពោះកិច្ចនេះត្រូវដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការស្រាវជ្រាវករណីអំពីការចេញដីកាបង្គាប់ឱ្យមានការដោះលែងដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។

 

លោកបន្តថា គណៈកម្មការចំពោះកិច្ចនេះត្រូវស្រាវជ្រាវលើករណីពន្ធនាគារខេត្តស្ទឹងត្រែង ក្នុងការចេញលិខិតដោះលែងដោយមិនបានធ្វើលិខិតប្រគល់ ទទួលជនជាតិចិន ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្ដេញចេញពីកម្ពុជាថែមទៀត។

 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីចុះផ្សាយថា មូលហេតុនៃការបង្កើតគណៈកម្មការចំពោះកិច្ចនេះ គឺដោយសារមើលឃើញពីភាពមិនប្រក្រតីក្នុងការអនុវត្តនីតិវិធីដោះលែងជនជាតិចិន ទាំង នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីធ្វើឱ្យប្រាកដប្រជាថា តើរឿងនេះវាមានការវិវឌ្ឍបែបណា ហើយជនជាតិចិននោះមានពាក់ព័ន្ធអ្វីខ្លះ។

 

ចំពោះលទ្ធផលក្នុងការស៊ើបអង្កេតស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃមិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាភាពសម្ងាត់ កុំឱ្យប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេត ប៉ុន្តែក្រោយស៊ើបអង្កេតប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ គណៈកម្មការចំពោះកិច្ចត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចលើវិធានការបន្ទាប់។

 

ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ជនបរទេសភាគច្រើនបានសម្ងំលាក់ខ្លួននៅកម្ពុជាដោយគ្មានច្បាប់ជាបន្តបន្ទាប់ ដោយបន្លំខ្លួនជាអ្នកទេសចរដើម្បីមកធ្វើការនៅទីនេះ។

 

ប្រភពដដែលបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងដែលឱ្យពួកគេចេះតែចេញចូលស្រេចតែនឹងចិត្តនោះទេ ដូច្នេះអ្នកទាំងនោះនឹងត្រូវរងនូវការផាកពិន័យដោយគ្មានករណីលើកលែងដាច់ខាត មុននឹងត្រូវបញ្ជូនចេញពីកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់