12/5/2024 1:11:59 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ជួប ចំរើនប្រធានសាខាគយខេត្តកំពតឡើងកាន់តំណែងភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកពីរក្រុមឈ្មួញតូច ធំ ដើម្បីប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយ
Fri,28 June 2024 (Time 09:47 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 169នាក់)


28/06/2024

មកដល់ពេលនេះអំពើពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ក្នុងការបើកដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក ច្រកតន់ហន់និងតាមដែនសមុទ្រយ៉ាងពេញបន្ទុក គឺជារឿងមិនអាចបិទបាំងបានតទៅទៀតឡើយ

ប្រភពពីមន្ត្រីគយក្នុងខេត្តកំពតបានឲ្យដឹងថាសព្វថ្ងៃនេះមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើនឈ្មោះសារឿនកំពុងដើរធ្វើធ្វើព្យុះភ្លៀងគ្រប់ច្រល្ហកតាមតំបន់ព្រំដែននិងតាមផ្លូវជាតិដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញ តូចនិង ធំតាមអំពើចិត្ត។

 ​រយៈពេលប៉ុន្មានខែកន្លងទៅនេះមេគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សជុំវិញការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម

រឿងរ៉ាវពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងជាមេគយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ទន្ទឹមនឹងនេះក៏មានក្រុមមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខាងលើទេនោះគឺ​ លោក ជួប ចំរើន មេគយខេត្តកំពត មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ

សេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងថាចាប់តាំងពីលោក ជួប ចំរើនទទួលបានតំណែងជាមេគយខេត្តកំពតថ្មីៗ រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពី​ លោក ជួប ចំរើនតែម្តង ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។សូមអាភាគបន្ត៣

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់