12/21/2024 8:56:52 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង?
Wed,12 June 2024 (Time 11:16 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 206នាក់)


ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុងនាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង?

បនល្បែងទឹកភ្លៀងល្មើសច្បាប់«លេងដោយម៉ាសុីនដូចល្បែងហ្គេមកាសុីណូ»បើកលេងដោយសេរីក្រៅច្បាប់ខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា គ្មានការបង្ក្រាបឡើយ។ទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាយ៉ាងក្តៅគគុកអោយបង្ក្រាបអោយអស់ នៅតែបើកលេងដដែល ធ្វើអោយពលរដ្ឋមួយចំនួនធំយល់ថា ថ្នាក់ដឹកនាំកំពូល បានតែស្រែកកោកៗសឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី បទបញ្ជារបសនាយករដ្ឋមន្តីថ្មី ក្លាយជាឥតន័យ?

 

ប្រភពពីអ្នកញៀនល្បែងទឹកភ្លៀងអះអាងថា មានអ្នកធំៗដែលនិយមលេងល្បែងទឹកភ្លៀងម្នាក់ៗបានតម្កល់លុយដុល្លារដល់ទៅរាប់លានដុល្លារទៅក្នុងធនាគារមុននឹងលេង។ហើយបានចាប់ផ្តើមលេងតាំងពពាក់កណ្តាលខែ០៣ប៉ុន្តែនៅខែ០៣

គ្មានភ្លៀង គ្មានហាងឆេងលេង។គេទើបតែលេងពេញទីចាប់ពីខែឧសភាកន្លងទៅនេះ។

 

ល្បែងទឹកភ្លៀងជាល្បែងល្មើសច្បាប់ ហើយសុីសងធំមិនចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។មានអ្នកខាងទឹកគេហៅថាទឹញ(ទឹក)ឯអ្នលេងខាងអត់ភ្លៀងគេហៅថាលក់(គោក)

នអ្នកលេងធំៗ ទិញឬលក់ម្តងៗ អស់ប្រាក់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗ ។ម្នាក់ៗទិញហើយលក់ លក់ហើយទិញវិញ ទិញលក់ៗតូចុះតូឡើង រាប់សឹបដង អស់រាប់សឹបលានដុល្លារជាប្រចាំថ្ងៃអ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខឆ្កែ។ គេទិញឬលក់ គឹតតម្លៃជាខាំ ជាគីឡូ ជាកៅស៊ូនិងជាដុំ ទៅតាមតម្លែ ហាងឆេងមួយខាំជាគីឡូអញ្ចឹងទៅ។ប៉ុន្តៃទីបំផុតគឺអ្នកកាងដែលសង្ស័យជាសមត្ថកិច្ចខ្លាប្រចាំទីក្រុងគឺជាអ្នកឈ្នួះមិនចេះចាញ់ មួយថ្ងៃណាឡើយ តាមវិធីអង្គុយសុីឡាក ពីការលក់+ទិញមួយថ្ងៃៗ រាប់មុឺន សែនដល់លានដុល្លារម្នាកៗ ដោយអង្គុយចាំតុងដែលហៅថាកាត់ទឹកយកលុយ១២%ពីម៉ាសុីនបញ្ចូលទៅក្នុងគណនូកុងសុីពួកគេរាល់វិនាទី តាមចំនួនដែលទិញឬលក់ឧទាហរ

ណ៍ទិញឬលក់មួយកៅស៊ូស្មើរនឹង១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)កាត់លុយ១២០$ទុក កាត់រាល់លើករាល់ពេលទិញ+លក់ទោះលក់ប៉ុន្មានលើកឬទិញប៉ុន្មានដងដោយមិនយោគយល់ឡើយទោះជាអ្នកលេងនោះមានឋានៈជាចៅហ្វាយក្រុងឬជារដ្ឋមន្ត្រីក៏ដោយ។

ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងនេះមិនមែនទើបតែឆ្នាំនេះទេតែមិនរំខានដល់លោកចៅ

ហ្វាយខណ្ឌ៧មករា ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,

ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញពិបាកចាត់ចែងចុះបង្ក្រាបម្តងឡើយ។ល្បែងខុសច្បាប់ទឹកភ្លៀងនេះពលរដ្ឋសង្ស័យថា គណបញ្ចាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ កំពុងតែសម្ងំ ដោយវិធីកន្ទេលធំបន្លំដេកជាមួយមេល្បែងល្មើសច្បាប់ទើបល្បែងបើកនៅនឹងភ្នែក មាត់ស្រែកថាបង្ក្រាប កោកៗដូចត្រដោតតែល្បែងទឹកភ្លៀងបើកលេងមិនដែលមានរណាបង្ក្រាបម្តងឡើយ គួរអោយជិនឬកមែនទេ?

គេមិនដឹងថាគណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ ស៊ុំគ្រលំឬមានភាគហ៊ុនជាមួយមេបនល្បែងដែលរកសុីកោមិនដាក់ទឹកចំណេញកប់ក្តោងរាប់វិនាទីយកលុយឬយ៉ាងណានោះទេប៉ុន្តែល្បែងប្រភេទអាកហុតឈាមនេះគួតែបង្ល្រាបបែជាមិនបង្ក្រាបសោះទើបមហាជនសង្ស័យនូវឥរិយាបទចម្លែកឆ្មារបែរក្លាយជាមិត្តរបស់ាត្វកណ្តុរយ៉ាងខ្លាំង។

ពលរដ្ឋមួយចំនួនលើកឡើងថា៖

-អភិបាលក្រុងឃួង ស្រេង គួរតែបញ្ជូនកង

បើកព្រះនេត្រ មើលកម្លាំងសមត្ថកិច្ចនៅខេត្តបាត់ដំបងផងទៅ  គួរតែទៅរៀនសូត្រពីលោកសុខលូពីវិធីបង្ក្រាបល្បែងទឹកភ្លៀងមួយរុៈទៅបើល្ងង់យ៉ាងនេះឬធ្វើល្ងង់ ព្រោពុលដុល្លារ?

-អ្នកខ្លះថាលោកឃួង ស្រេងគួរតែអនុវត្ត«គោ

លនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព«ជាក់ស្តែង»មិនត្រូវយកមកសូត្រ ដូចធ៌មរំដោះគ្រោះនោះទេ។

បុរសចំណាស់ជាមន្ត្រីចូលនិវត្តន៍និយាយថា៖អ្វីដែលធ្ងន់ធ្ងរនោះគឺការបើកអោយបនល្បែងក្រៅច្បាប់បែបនេះរដ្ឋអំនាចដូចមុខក្រាស់ដូចគេទទូស្បែកគោអញ្ចឹង  ម៉្យាងតើរដ្ឋាភិបាលអាចជឿបានទេ ថាបនល្បែងទឹកភ្លៀងនេះ គ្មានបង្កប់ការចរាចរលុយទុច្ចរិត។ដែលហាក់ដូចជាការបើកក្រុមហ៊ុនឬសហគ្រាសខ្នាតធំមួយក្រៅច្បាប់ដូចជាបនល្បែងទឹកភ្លៀងក្រៅច្បាប់បែបនេះមិន

ហាក់ជាទង្វើដែលអ្នកអនុវត្តន៍ច្បាប់បែរជាបំបានច្បាប់នោះឡើយ។

 

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ . រត្ន័ ស្រ៊ាងមេប៉អឹមក្រុងភ្នំពេញ .ឧជួន ណារិន្ទស្នងការរងនគរបាលជាតិនិងជាស្នងការក្រុងភ្នំពេញ រួមទាំងអភិបាលខណ្ឌ៧មករា  សុទ្ទតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងការបើកបនល្បែងទឹកភ្លៀងដ៏ធំល្មើសច្បាប់ចំកណ្តាលទីក្រុងនេះបានទេ ពីម្សិលមិញនេះដោយទូរសព្ទ័ទាក់ទងជាច្រើនដងនៅតែមិនអាចទាក់ទងបានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់