ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ស្ថិតនៅ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹកខេត្តបាត់ដំបង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រនិងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ស្ថិតនៅ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹកខេត្តបាត់ដំបងនាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ និងដឹកនាំកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ស្ថិតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ស្រុកសំពៅលូនស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបាត់ដំបង ៕សុខ យោធិន