7/27/2024 2:53:36 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកនូ សុីថា ពីប្រធានសាខាគយខេត្តបន្ទាយមានជ័យដ៏រកាំរកូសមកជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កានិងបង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទាំងដឹតដាមរឿងអាស្រូវ
Tue,28 May 2024 (Time 12:28 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 89នាក់)


លោកនូ សុីថា ប្រធាននាយកដ្ឋានត្រួតពិនិត្យកិច្ចការបង្កានិងបង្ក្រាបបទល្មើស(គយចល័ត)នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បើតាមមន្ត្រីមួយរូបនៅក្នុងសាខាគយខេត្បបន្ទាយមាន

ជ័យ ដែលប្រាប់ក្នុងលក្ខ័ណសុំមិនអោយបញ្ចេញឈ្មោះ បានទម្លាយអោយដឹងថា៖កន្លងទៅអស់មួយអាណត្តិ នៅស្នាក់ការសាខាខេត្តបន្ទាយមានជ័យ មន្ត្រីគយនៅក្នុងសាខាមានការលំបាកណាស់ធ្វើការក្រោមការដឹកនាំរបស់លោកនូ សុី ថា ពិសេសមានប្រធានដូចអត់ដែរ។ពួកមន្ត្រីក្រោមឳវាទមិនពេញចិត្តលោកនូ សុីថាទេ ព្រោះតែលោកនូ សុី ថា ជាមេគយធ្វើតាមទំនើង ធើអី្វៗស្រេចតែចិត្តគាត់ គាត់មិនខ្ចីស្តាប់មតិអ្នកណាម្នាក់ឡើយ ជាមេរើសអើង និងថែមទាំងមិនងាយទទួលទូរស័ព្ទពីមន្ត្រីក្រោមៗទៀតផង។ ប៉ុន្តែលោកនូ សុីថា បែរជាស្និតស្នាល ជាមួយបណ្តាមុខសញ្ញាឈ្មួញរកសុីមិត្រឹមត្រូវទៅវិញ ដែលពួកទាំងនោះសង្ស័យថាមុខសញ្ញាតែងតែនាំចូលទំនិញខុសច្បាប់ទៀតផង  នេះជាហេតុនាំអោយមន្ត្រីសាខាគយពិបាក់ចាត់ការឈ្មួញទុច្ចរិត។ម៉្យាងទៀតលោកនូ សុីថា ចូលចិត្តធ្វើការ

ងារតែខាងក្រៅទីស្នាក់ការសាខា ពិសេសនៅតែភ្នំពេញ ហើយធ្វើការតាមបែប«អត្តនោម័ត»មិនខ្ចីស្តាប់មតិអ្នកណានោះទេ  ព្រមទាំងនិយមប្រើឥរិយាបទសោះកក្រោះមិនរួសរាយនឹងមន្ត្រីច្រើនប្រើសំដីថ្លោសៗចំពោះ មន្ត្រីចាស់ៗទៀតផង ជាហេតុ ធ្វើអោយក្នុងស្នាក់ការសាខាគយមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងយ៉ាងធ្ងន់ទៀតផង មុនពេលដែលគាត់ចាកចេញ។

មន្ត្រីដដែលបន្តទៀតថា នរណាក៏ដឹងថាលោកនូ សុីថាដល់

អាយុចូលនិវត្តន៍ហើយដែរ គ្មាននរណាម្នាក់នឹកស្មានថាលោកនូ សុីថា មានរាសីខ្ពស់ត្រដែត បានឡើងធ្វើជាប្រធាននាយកដ្ឋានត្រួតពិនិត្យកិច្ចការបង្កានិងបង្ក្រាបបទល្មើស(មេគយចល័ត)ជាកន្លែងខ្លាញ់ និង ជាដំណែងដ៏ខ្ពស់មួយនៅក្នុងអគ្គនាយកដ្ឋានគយនោះឡើយ។

នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពី លោកនូ សុីថាចូលកាន់

ដំណែងជាប្រធាននាយកកដ្ឋានកិច្ចការត្រួតពិនិត្យបង្កានិងបង្ក្រាបបទល្មើស(មេគយចល័ត)និងបន្ទាប់ពីស្តាប់លឺកាសែតនីរទេសទៅក្រៅស្រុកមួយ លើកឡើងអំពីអំពើពុករលួយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមក សារព័ត៌មានយើងនិងសារព័ត៌មានជាច្រើនទៀត បានចាប់អារម្មណ៍ នូវរឿងមួយនោះយ៉ាងយកចិត្តទុកដាក់ ទៅលើចំណុចទាំងឡាយដូចជា១-តើលោកនូ សុីថាពិតជាទិញដំណែងប្រធាននាយកដ្ឋានកិច្ចការបង្ការនិងបង្ក្រាបបទល្មើស(មេគយចល័ត)ដ៏សំខាន់នេះក្នុងតម្លៃ៤លានដុល្លារមែនឬមិនពិត។២-តើលោកនូ សុីថា គេចមិនព្រមចូលនិវត្តន៍ នឹងកំពុងបន្តការងាររដ្ឋ ក្នុងភាពជាមន្ត្រីពន្យាកំណើតមែនឬទេ?។៣-តើលោកនូ សុីថាក្នុងឋានៈជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានបង្កភាពរកាំរកូសនិងសម្ងំប្រមូលលុយពុករលួយ ដើម្បីតូយកដំណែងជាប្រធាននាយកដ្ឋានត្រួតពិនិត្យកិច្ចកាបង្កានិងបង្ក្រាប ដូចដែលល្បីថាហ៊ានចាយដល់ទៅ៤លានដុល្លារដែលមិនគួរអោយជឿបានទាំងស្រុងក៏ដោយនោះមែនឬទេ?។ពាក់ពន្ធ័ទៅនឹងចំណុចអវិជ្ជមានជាច្រើន ណាកាសែតយើង ព្យាយាមសុំជួបលោកនូសុីថាផ្ទាល់ដើម្បី អបអរសាទរដល់គាត់ និង ដើម្បីសុំជួយបំភ្លឺនូវសំណួរមួយចំនួនខាងលើ សម្រាប់លាងសម្អាតមន្ទឹល ជម្រះនូវទស្សនៈខ្មៅងងឹតចំពោលោកចេញអោយអស់។ ប៉ុន្តែអកុសលលោកនូសុីថាគឺពិតជាមិនអាចទាក់ទងបានទេទោះតាមទូរស័ព្ទក៏ទ ដោយមកទល់នឹងពេលនេះ។

ថ្មីៗនេះ បន្ទាប់ពីទទួលដំណែងជាមេគយចល័តខាងលើមក គេបានឃើញលោកនូ សុីថា ចុះទៅរៀបចំសាខាខេត្តត្បូងឃ្មុំនិងបន្តទៅបណ្តាសាខាដទៃទៀតជាបន្តបន្ទាប់ ។ការចុះទៅរៀបចំតាមសាខាគយតាមខេត្ត គេដឹងថា លោកនូ សុី ថា មានការរៀបចំផែនការថ្មីៗជាច្រើនថែមទៀតនៅតាមសាខាក្នុងគោល

ដៅ ដើម្បីគៀងគរប្រមូលចំណូលពន្ធគយអោយបានច្រើនតាមផែនការ។ផែនការទាំងនោះ មានដូចជារៀបចំមន្ត្រីដាក់ស្នាក់ការត្រួតពិនិត្យរបស់គយថ្មីៗតាមដងផ្លូវជាច្រើនដែលខ្វះចន្លោះ។ការរៀបចំកម្លាំងដើម្បីត្រួតពិនិត្យទំនិញនិងចាប់ទំនិញដែលមានផែនការបញ្ចូលជនសុីវិលជាច្រើនដែលជារឿងចម្លែកគឺជាជនួយការដើរតួដូចជាមន្ត្រីគយផងដែរ ក្នុងន័យដើម្បីជួយដល់ការត្រួតពិនិត្យចល័ត។

     ទាំងរឿងអាស្រូវនៅកន្លែងចាស់ ទាំងមន្ទឹលសង្ស័យថ្មីនិង ពាក់ពន្ធនិងការការបរិហាររបស់កាសែតនីរទេសមួយពីរឿងទិញដំណែង ព្រមទាំង ទិសដៅផែនការថ្មីៗ របស់លោកដែលយើងសង្ឃឹមថាមិនមែនអ្វីដើម្បីស្រង់ដើម ឬយ៉ាងណានោះយើងមិនអាចសុំការបកស្រាយពីលោកនូសុីថាតាមទូរស័ព្ទឬដោយផ្ទាល់បានឡើយជាច្រើនលើកច្រើនថ្ងៃកន្លងមកហើយនេះ៕0966635168

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់