6/20/2024 10:10:55 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បែងភ្នាល់ទឹកភ្លៀងដ៏ធំលេងនៅកណ្ដាលក្រុងភ្នំពេញសមត្ថកិច្ចពាក់ព័ន្ធអសមត្ថភាពក្នុងការបង្ក្រាប!
Mon,27 May 2024 (Time 12:17 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 50នាក់)


(ភ្នំពេញបនល្បែងទឹកភ្លៀងល្មើសច្បាប់ទំនើប«លេងដោយម៉ាសុីន តំកល់លុយលេងក្នុងធនាគារ ឬហៅថាដាក់លុយក្នុងម៉ាសុីន»ទើបទិញ+លក់បាន ដូចល្បែងហ្គេមក្នុងកាសុីណូបើកលេងបានដោយសេរីក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ហើយនៅតែបើកលេងខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧

មករា ចំកណ្តាលក្រុងភ្នំពេញដូចឆ្នាំមុនៗដដែលគ្មានការបង្ក្រាបដដែល ទោះប្បីនាយករដ្ឋមន្ត្រីថ្មីឡើងកាន់ដំណែងភ្លាម ចេញបទបញ្ជាអោយភ្លែត ក្តៅគគុកអោយបង្ក្រាបអោយអស់ក៏ត្រូវត្រជាក់ល្ហឹមដូចក្តិតលោកនេន ដែរ!បទបញ្ជាក្លាយជាឥតន័យ?

នៅឆ្នាំ២០២៤នេះ អ្នកលេងល្បែងទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ធលេងល្បែងទឹកភ្លៀងតាំងពីពាក់កណ្តាលខែមីនារួចរាល់ហើយ ពួកបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម។បើតាមប្រភពអះអាងថា អ្នកអន្ទ្រើសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្តើមលេងតាំងពពាក់កណ្តា

លខែ០៣ ២០២៤ម៉្លេះ ប៉ុន្តែនៅអំឡុងខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភានេះបន្ទាប់ពី មានភ្លៀងមួយមេមក។

 

ចាប់ពីមខែ០៥.២០២៤មក គេឃើញអ្នកលេងខ្លះ ទៅសម្លឹងមើលមេឃ មើលពពកនៅលើស្តាតអូឡាំពិក,និងនៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗតាមទម្លាប់ចាស់ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ។ខ្លះទិញ

 

(ទឹកភ្លៀង)ខ្លះលក់គឺទិញយក(គោកអត់ភ្លៀង)។ការលេងគេគឹតលុយជាដុល្លារសុទ្ធ ដោយគឹតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំ ថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាម ជាការផ្សងសំណាងតាម រយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ។

ល្បែងទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ សុីសងធំណាស់ មិន

ចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះ ទិញ+លក់ម្តងៗ អស់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗទិញ+លក់ ជាច្រនដង គឹតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាសុីនដែលហៅថាមេនោះ អង្គុយសុីឡាក លក់+ទិញមួយថ្ងៃៗ កាត់យកលុយ១២%ក្នុងមួយកៅ

 

ស៊ូ=ទិញឬលក់១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)រាល់

ពេលទិញ+លក់ បានលុយដល់ទៅរាប់សឹបមុឺនដុល្លារក្នុងមួយថ្ងៃៗ ដោយមិនពិបាកអ្វីគ្រាន់តែអង្គុយតុង។

ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងភ្នំពេញ ពុំដែលធ្វើអោយរំខានដល់លោកចៅហ្វាយខណ្ឌ៧

មករា រំខានដល់ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេង អភិបាលក្រុងភ្នំពេញក្នុងការចុះបង្ក្រាបម្តងឡើយដែលគេសង្ស័យកន្ទេលធំបន្លំដេក។ករណីមិនដែលឃើញអាជ្ញាធរចុះបង្ក្រាប់ល្បែងទឹកភ្លៀងនៅភ្នំពេញម្តងសោះបែបនេះ ធ្វើអោយមហាជនសង្ស័យថា ដោយសារគណបញ្ជាការឯកភាពក្រុងទាំងមូលឯកភាពអោយបើកទើបបើកបានបើទោះជាកន្លងមកអភិបាលក្រុងភ្នំពេញធ្លាប់ប្រាប់វិទ្យុមួយថាអាជ្ញាធរក្រុងភ្នំពេញមិនស៊ុំគ្រលំក្នុងការបើល្បែងសុីសងខុសច្បាប់ទាំងអស់ក្នុងក្រុងក៏ដោយ។

គួរបញ្ជាក់ថា ផ្អែកតាមសំដីអ្នកលេង ដែលរលាយហិនហោចលក់ផ្ទះអស់រាប់ជង់ម្នាក់ បែកបាក់គ្រួសារ កូនចៅលែងខានបានរៀនសូត្រ អោយដឹងថា៖ឥឡូវការលេងទឹកភ្លៀងកាន់តែទំនើបការប្រើវិធីកើបលុយរបស់មេបនល្បែងកាន់តែសាហាវ គេអង្គុយសុីទឹក១២%គឹតជាកៅស៊ូរាល់ពេល(ទិញនិងលក់គឺកោក្បាលអ្នកលេងមិនដាក់ទឹក)។ពួកកំពុវលេង គេលេងបានដូចឆ្នាំមុនដដែល បើទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាអោយបង្ក្រាបបនល្បែងល្មើសច្បាប់អោយអស់ពីតាមគ្រប់មូលដ្ឋានក៏ដោយក៏ល្បែងទឹកភ្លៀងនេះគ្មានការបង្ក្រាបឡើយនៅក្នុងទីក្រុងភ្នំពេញលើកលែងតែនៅឯខេត្តបាត់ដំបងគេបង្ក្រាបបានទាំងស្រុង។ការណ៍នេះ គេមិនដឹងថា តើអស់លោកជាស្តេចត្រាញ់ទីក្រុង មិនដឹង?ឬដឹងដែរតែធើមិនដឹង?ឬធ្វើមុខក្រាស់ដូចស្បែកក្របីហ៊ានផ្គើនបទបញ្ជាសម្តេចបវរធិបតីហ៊ន ម៉ា ណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនោះព្រោះហេតុអ្វីទេបនល្បែងមួយនេះគ្មានអាជ្ញាធរនៃស្ថាប័នណាអាចបង្ក្រាបបានឡើយ។

ដាក់បញ្ចូល«បទបញ្ជារបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត បញ្ជាដល់អាជ្ញាធរអោយបិទបនល្បែងកាលពីកន្លងមក»

-អ្នករត់សុីក្លូ ម៉តូឌុបនិងរត់ផាស់អាប់ខ្លះដែលនិយមផឹកកាហ្វេរាល់ព្រឹកនៅក្រោយសណ្ឋាគារសលើកឡើងថា៖

ពួកគាត់ចង់ឃើញអភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេងនិងកងកម្លាំងសមត្ថកិច្ចនៅក្រុងភ្នំពេញ អញ្ជើញទៅសុំរៀនសូត្រអំពីការបង្រាបល្បែងទឹកភ្លៀងពីឯកឧត្តមសុខ លូអភិបាលខេត្តបាត់ដំបង ព្រោះនៅបាត់ដំបងគេលេងតាំងពីអាណានិគមនិយមបារាំងមក តែពេលនេះត្រូវឯកឧត្តម សុខ លូ បិទឈឹងទាំងស្រុង។

អ្នកខ្លះនិយាយថា ពួកគេចង់ឃើញអភិបាលរាជធានីភ្នំពេញ អនុវត្ត«គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព«ជាក់

ស្តែង»ត្បិតវាមិនមែនជាធ៌មសម្រាប់សូត្ររំដោះគ្រោះនោះទេ។

 

បុរសចំណាស់ម្នាក់ទំនងជាមន្ត្រីចូលនិវត្តន៍ បានលើកឡើងជាទស្សនៈថាបនល្បែងទឹកភ្លៀងដ៏ធំមានការលក់+ទិញតែជាប្រភេទល្បែងសុីសងទ្រង់ទ្រាយធំមិនចាញ់កាសុីណូមានច្បាប់ហើយបើកចំកណ្តាលក្រុងភ្នំពេញបែបនេះ«គួរតែមានច្បាប់គ្រប់គ្រងត្រូវ មិនត្រូវទុកអោយនៅក្រៅច្បាប់បែបនេះទេទី១ដើម្បីមុខមាត់អាជ្ញធរ ទី២ដើម្បីប្រមូលលុយចូលជាតិវិញ។គាត់បន្តថា៖បើនៅតែបែបនេះ គេអាចមើលស្រាលថ្នាក់ដឹកនាំដោយថា វាជាការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបកញ្ជើរ។ស្នាក់ការព័ត៏មានយើងមិនទាន់ទទួលការទាក់ទងពីឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញបាននៅទ្បើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់(ហៅសិទ្ធ)ប្រធាន គយចល័តផ្ទៃប្រទេសកាន់តំបន់៦ ការចាប់ ទូរស័ពគឺឆាកល្ខោខស្ពិនភ្នែកដើម្បីបើកដែនាំឈ្មួញជម្និតនាំចូលជាផលប្រយោនរួមឬគ្មានខ្លាច ក្រែងអង្គភាពប្រឆាំងអំពើពុករលួយទ្បើយ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីរាជការ នាំយកអំណោយសប្បុរសធម៌ប្រគល់ជូនសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូចំនួន ១១១នាក់ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់