(បនល្បែងទឹកភ្លៀងល្មើសច្បាប់) សមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង?
បនល្បែងទឹកភ្លៀងល្មើសច្បាប់«លេងដោយម៉ាសុីនដូចល្បែងហ្គេមកាសុីណូ»បើកលេងដោយសេរីក្រៅច្បាប់ខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា គ្មានការបង្ក្រាបឡើយ។ទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាយ៉ាងក្តៅគគុកអោយបង្ក្រាបអោយអស់ នៅតែបើកលេងដដែល ធ្វើអោយពលរដ្ឋមួយចំនួនធំយល់ថា ថ្នាក់ដឹកនាំកំពូល បានតែស្រែកកោកៗសឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី បទបញ្ជារបសនាយករដ្ឋមន្តីថ្មី ក្លាយជាឥតន័យ?។
ប្រភពពីអ្នកញៀនល្បែងទឹកភ្លៀងអះអាងថា អ្នកអន្ទ្រើសនិងអ្នកធំៗដែលនិយមលេងល្បែងទឹកភ្លៀង ម្នាក់ៗ ខ្លះតម្កល់ដល់ទៅរាប់សឹបលានដុល្លារទៅក្នុងធនាគារ ដើម្បីដំណើរការលេងបានមិនខុសពី ញាត់លុយចូលទូស្លុតម៉ាសុីន ដើម្បីលេងហ្គេមនោះទេ។ហើយបានចាប់ផ្តើមលេងតាំងពពាក់កណ្តាលខែ០៣ ២០
២៤មកម៉្លេះ។ប៉ុន្តែនៅអំឡុងខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេងទេ។ទើបតែចូលឧសភានេះបន្ទាប់ពី មានភ្លៀងមួយមេមកទើបចាប់ផ្តើមលេងធំៗ។
ឯវិធីលេងកាសែតយើងបាននិយាយរូចហើយកាលពីលេខមុន និងថាល្បែងទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ សុីសងធំណាស់ មិនចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។មានអ្នកលេងខ្លះទិញ(ទឹក)+លក់(គោក)ម្តងៗ អស់ប្រាក់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗ ។ម្នាក់ៗទិញហើយលក់ លក់ហើយទិញវិញ ទិញលក់ៗតូចុះ តូឡើង រាប់សឹបដង អស់រាប់សឹបលានដុល្លារជាប្រ
ចាំថ្ងៃ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខឆ្កែ។ការទិញ+លក់ ជាច្រើនដងនោះ គេគឹតតម្លៃជាខាំ ជាគីឡូជាដុំ ទៅតាមតម្លែ ហាងឆេងមួយខាំ មួយគីឡូឬមួយដុំ។ប៉ុន្តៃទីបំផុតគឺមេដែលជាអ្នកកាងឬមេការឬម្ចាស់ម៉ាសុីនដែលហៅថាមេនោះ ជាអ្នកឈ្នួះមិនចេះចាញ់ ចាំអង្គុយសុីឡាក ពីការលក់+ទិញមួយថ្ងៃៗ រាប់មុឺន សែនលើក អង្គុយចាំកាត់យកលុយ១២%ពីម៉ាសុីន តាមចំនួនដែលទិញឬលក់ជាមួយកៅស៊ូគឺឧទាហរណ៍ទិញឬលក់មួយកៅស៊ូស្មើរនឹង១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)កាត់លុយ១២០$ទុក រាល់ពេលទិញ+លក់។មេទឹកភ្លៀងប្រមូលលុយ យ៉ាងមហាសាលជាប្រចាំថ្ងៃអង្គុយតែតុងម៉្ងៃៗចំណេញដល់ទៅរាប់សឹបមុឺនដុល្លារយ៉ាងស្រួល គ្រាន់តែអង្គុយតុង(មេមិនដែលក្រោមពងធ្វើមេទឹកភ្លៀងរកសុីមិនចេះខាតម្តងឡើយ។
ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងនេះមិនមែនទើបតែឆ្នាំនេះទេតែមិនរំខានដល់លោកចៅ
ហ្វាយខណ្ឌ៧មករា ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,
ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញក្នុងការចុះបង្ក្រាបម្តងឡើយ។
គេមិនដឹងថាគណបញ្ជាការឯកភាពក្រុង ស៊ុំគ្រលំទើបបើកបានឬដូចម៉្តេចទេ?
ពលរដ្ឋខ្លះលើកឡើងថា៖
-អភិបាលក្រុងភ្នំពេញឯកឧត្តម ឃួង ស្រេង គួរតែបញ្ជូនកង
កម្លាំងសមត្ថកិច្ចនៅក្រុងភ្នំពេញ គួរតែទៅសុំរៀនសូត្រអំពីវិធី
បង្រាបល្បែងទឹកភ្លៀងពីឯកឧត្តមសុខ លូអភិបាលខេត្តបាត់ដំ
បងទៅ ព្រោះលោកសុខលូ បង្ក្រាបបានល្អពុំមានបនល្បែងនៅក្បែរច្រមុះទេ។
-អ្នកខ្លះនិយាយថាអភិបាលរាជធានីភ្នំពេញ គួរតែអនុវត្ត«គោ
លនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពដោយទង្វើ«ជាក់ស្តែង»មិនយកមកសូត្រដូចធ៌មសម្រាប់សូត្ររំដោះគ្រោះនោះទេ។
-ឯបុរសចំណាស់ម្នាក់ទៀតជាមន្ត្រីចូលនិវត្តន៍ បានលើកឡើងថា៖បនល្បែងទឹកភ្លៀងដ៏ធំនេះធំណាស់ ជាប្រភេទល្បែងសុីសងធំមិនចាញ់កាសុីណូមានច្បាប់ឡើយដូច្នេះ«គួរតែមានច្បាប់គ្រប់គ្រងច្បាស់លាស់ ត្រឹមត្រូវ មិនត្រូវទុកអោយនៅក្រៅច្បាប់បែបនេះទេ គួរប្រមូលលុយចូលជាតិវិញគឺគួរបើច្បាប់អោយលេងល្បែងតែម្តងទៅបានប្រយោជន៍ដល់ជាតិ ហើយក៏គ្មាននរណាកអាចមើលស្រាលលើការដឹកនាំប្រទេស,ការគ្រប់គ្រងហិរញ្ញវត្ថុ ឬមើលស្រាលដល់ស្ថាប័នជាតិណាមួយឡើយ។
បុរសចំណាស់ដដែលបន្តថា៖អ្វីដែលធ្ងន់ធ្ងរនោះគឺថា បើនៅតែបើកបនល្បែងក្រៅច្បាប់ដោយទទូស្បែកគោបែបនេះ តើរដ្ឋាភិ
បាលអាចជឡជាក់បានទេ ថាបនល្បែងទឹកភ្លៀងនេះ គ្មានបង្កប់ការចរាចរលុយទុច្ចរិត?តើរដ្ឋាភិបាលគ្រប់គ្រងប្រភពលុយចរាចរលេងល្បែងវាល់លាននោះតាមបែបណា?ហើយវាអាក្រក់បំផុតគឺ
បនល្បែងសុទ្ធតែមានហ៊ុន ការបើកក្រុមហ៊ុនឬសហគ្រាសធ្វើពាណិជ្ជកម្មខ្នាតធំក្រៅច្បាប់ដូចជាបនល្បែងទឹកភ្លៀងក្រៅច្បាប់
បែបនេះមិនត្រឹមតែជាទង្វើខុសច្បាប់នោះទេ វាអាចបង្កប់អ្វីរឿងជាច្រើន ដែលអាក្រក់បំផុតថែនមទៀតដែរឬទេ?។
ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មេប៉អឹមក្រុងភ្នំពេញ ស្នងការរងនគរបាលជាតិនិងជាស្នងការក្រុងភ្នំពេញ រួមទាំងអភិបាលខណ្ឌ៧មករា ទំនងជាមមាញឹកការងារណាស់ សុទ្ទតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងការបើកបនល្បែងទឹកភ្លៀងដ៏ធំល្មើសច្បាប់ចំកណ្តាលទីក្រុងនេះបានទេ ពីម្សិលមិញនេះខណៈបនល្បែងកំពុងលេងភ្នាលគគ្រឹកគគ្រេង៕សូមអានភាគទី5បន្ត