10/13/2024 7:51:03 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
វគ្គ១,៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១១ បន្ថែមទៀតនៅទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)
Tue,21 May 2024 (Time 11:00 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 181នាក់)


(ភ្នំពេញ) គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១ទៀត របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤។ ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ គឺដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាមុនឈានជើងចូលទីផ្សារការងារ។ 

គ្រឹះស្ថានទាំង១១នោះរួមមានវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជាដើម ដែលបានបណ្តុះបណ្តាលសិក្ខាកាមលើវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ។ 

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា វិទ្យាស្ថាន បានប្រឡងបញ្ជាក់សមត្ថភាពដល់សិក្ខាកាមសរុប១៩២នាក់លើជំនាញ៧មុខដូចជា ជំនាញធុរៈកិច្ច,ភេសជ្ជៈ,ម្ហូបអាហារ,ការផលិតនំ,អគ្គិសនី,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។

ឯកឧត្តមបញ្ជាក់បន្ថែមថា៖ «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ខែមកនេះ ខ្ញុំឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមានសមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេលដែលបញ្ចប់ពួកគាត់អាចទៅបើកអាជីវកម្មខ្នាតតូចសម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀតអាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា» 

បើតាមឯកឧត្តម តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមតាន់ កុសល ក៏បានអំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលប្រសិនមានបណ្ណសមធម៌ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យដើម្បីខ្លួនឯងនិងសង្គមជាតិ។

សូមបញ្ជាក់ថា គ្រឹះស្ថានចំនួន៣៥ក្នុងចំណោម៣៧ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមប្រមាណជិត៤ពាន់នាក់ដោយបែងចែកជា៣លើក។ នៅថ្ងៃទី២០ ខែឧសភានេះ គឺជាការធ្វើតេស្តលើកទី២បន្ទាប់ពីគ្រឹះស្ថានចំនួន១៤បានធ្វើតេស្តលើកទី១កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ហើយខណៈដែលគ្រឹះស្ថានចំនួន១០ផ្សេងទៀតនឹងធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់