10/13/2024 8:26:52 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី?
Wed,15 May 2024 (Time 04:25 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 276នាក់)


បនល្បែងទឹកភ្លៀងល្មើសច្បាប់ទំនើប«លេងដោយម៉ាសុីន តំកល់លុយលេងក្នុងធនាគារ ឬហៅថាដាក់លុយក្នុងម៉ាសុីន»ទើបទិញ+លក់បាន ដូចល្បែងហ្គេមក្នុងកាសុីណូ។បើកលេងបានដោយសេរីក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ហើយនៅតែបើកលេងខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧

មករា ចំកណ្តាលក្រុងភ្នំពេញដូចឆ្នាំមុនៗដដែលគ្មានការបង្ក្រាបដដែល ទោះបីនាយករដ្ឋមន្ត្រីថ្មីឡើងកាន់ដំណែងភ្លាម ចេញបទបញ្ជាអោយភ្លែត ក្តៅគគុកអោយបង្ក្រាបអោយអស់ក៏ត្រូវត្រជាក់ល្ហឹមដូចក្តិតលោកនេន ដែរ!បទបញ្ជាក្លាយជាឥតន័យ?

នៅឆ្នាំ២០២៤នេះ អ្នកលេងល្បែងទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ធលេងល្បែងទឹកភ្លៀងតាំងពីពាក់កណ្តាលខែមីនារួចរាល់ហើយ ពួកបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម។បើតាមប្រភពអះអាងថា អ្នកអន្ទ្រើសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្តើមលេងតាំងពពាក់កណ្តា

លខែ០៣ ២០២៤ម៉្លេះ ប៉ុន្តែនៅអំឡុងខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភានេះបន្ទាប់ពី មានភ្លៀងមួយមេមក។

ចាប់ពីមខែ០៥.២០២៤មក គេឃើញអ្នកលេងខ្លះ ទៅសម្លឹងមើលមេឃ មើលពពកនៅលើស្តាតអូឡាំពិក,និងនៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗតាមទម្លាប់ចាស់ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ។ខ្លះទិញ

(ទឹកភ្លៀង)ខ្លះលក់គឺទិញយក(គោកអត់ភ្លៀង)។ការលេងគេគឹតលុយជាដុល្លារសុទ្ធ ដោយគឹតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំ ថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាម ជាការផ្សងសំណាងតាម រយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ។

ល្បែងទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ សុីសងធំណាស់ មិន

ចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះ ទិញ+លក់ម្តងៗ អស់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗទិញ+លក់ ជាច្រនដង គឹតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាសុីនដែលហៅថាមេនោះ អង្គុយសុីឡាក លក់+ទិញមួយថ្ងៃៗ កាត់យកលុយ១២%ក្នុងមួយកៅ

ស៊ូ=ទិញឬលក់១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)រាល់

ពេលទិញ+លក់ បានលុយដល់ទៅរាប់សឹបមុឺនដុល្លារក្នុងមួយថ្ងៃៗ ដោយមិនពិបាកអ្វីគ្រាន់តែអង្គុយតុង។

ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងភ្នំពេញ ពុំដែលធ្វើអោយរំខានដល់លោកចៅហ្វាយខណ្ឌ៧

មករា រំខានដល់ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេង អភិបាលក្រុងភ្នំពេញក្នុងការចុះបង្ក្រាបម្តងឡើយដែលគេសង្ស័យកន្ទេលធំបន្លំដេក។ករណីមិនដែលឃើញអាជ្ញាធរចុះបង្ក្រាប់្បែងទឹកភ្លៀងនៅភ្នំពេញម្តងសោះបែបនេះ ធ្វើអោយមហាជនសង្ស័យថា ដោយសារគណបញ្ជាការឯកភាពក្រុងទាំងមូលឯកភាពអោយបើកទើបបើកបានបើទោះជាកន្លងមកអភិបាលក្រុងភ្នំពេញធ្លាប់ប្រាប់វិទ្យុមួយថាអាជ្ញាធរក្រុងភ្នំពេញមិនស៊ុំគ្រលំក្នុងការបើល្បែងសុីសងខុសច្បាប់ទាំងអស់ក្នុងក្រុងក៏ដោយ។

គួរបញ្ជាក់ថា ផ្អែកតាមសំដីអ្នកលេង ដែលរលាយហិនហោចលក់ផ្ទះអស់រាប់ជង់ម្នាក់ បែកបាក់គ្រួសារ កូនចៅលែងខានបានរៀនសូត្រ អោយដឹងថា៖ឥឡូវការលេងទឹកភ្លៀងកាន់តែទំនើបការប្រើវិធីកើបលុយរបស់មេបនល្បែងកាន់តែសាហាវ គេអង្គុយសុីទឹក១២%គឹតជាកៅស៊ូរាល់ពេល(ទិញនិងលក់គឺកោក្បាលអ្នកលេងមិនដាក់ទឹក)។ពួកកំពុវលេង គេលេងបានដូចឆ្នាំមុនដដែល បើទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាអោយបង្ក្រាបបនល្បែងល្មើសច្បាប់អោយអស់ពីតាមគ្រប់មូលដ្ឋានក៏ដោយក៏ល្បែងទឹកភ្លៀងនេះគ្មានការបង្ក្រាបឡើយនៅក្នុងទីក្រុងភ្នំពេញលើកលែងតែនៅឯខេត្តបាត់ដំបងគេបង្ក្រាបបានទាំងស្រុង។ការណ៍នេះ គេមិនដឹងថា តើអស់លោកជាស្តេចត្រាញ់ទីក្រុង មិនដឹង?ឬដឹងដែរតែធើមិនដឹង?ឬធ្វើមុខក្រាស់ដូចស្បែកក្របីហ៊ានផ្គើនបទបញ្ជាសម្តេចបវរធិបតីហ៊ន ម៉ា ណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនោះព្រោះហេតុអ្វីទេបនល្បែងមួយនេះគ្មានអាជ្ញាធរនៃស្ថាប័នណាអាចបង្ក្រាបបានឡើយ។

ដាក់បញ្ចូល«បទបញ្ជារបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត បញ្ជាដល់អាជ្ញាធរអោយបិទបនល្បែងកាលពីកន្លងមក»

-អ្នករត់សុីក្លូ ម៉តូឌុបនិងរត់ផាស់អាប់ខ្លះដែលនិយមផឹកកាហ្វេរាល់ព្រឹកនៅក្រោយសណ្ឋាគារសលើកឡើងថា៖

-ពួកគាត់ចង់ឃើញអភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេងនិងកងកម្លាំងសមត្ថកិច្ចនៅក្រុងភ្នំពេញ អញ្ជើញទៅសុំរៀន

សូត្រអំពីការបង្រាបល្បែងទឹកភ្លៀងពីឯកឧត្តមសុខ លូអភិបាល

ខេត្តបាត់ដំបង ព្រោះនៅបាត់ដំបងគេលេងតាំងពីអាណានិគមនិយមបារាំងមក តែពេលនេះត្រូវឯកឧត្តម សុខ លូ បិទឈឹងទាំងស្រុង។

-អ្នកខ្លះនិយាយថា ពួកគេចង់ឃើញអភិបាលរាជធានីភ្នំពេញ អនុវត្ត«គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព«ជាក់

ស្តែង»ត្បិតវាមិនមែនជាធ៌មសម្រាប់សូត្ររំដោះគ្រោះនោះទេ។

-បុរសចំណាស់ម្នាក់ទំនងជាមន្ត្រីចូលនិវត្តន៍ បានលើកឡើងជាទស្សនៈថា៖បនល្បែងទឹកភ្លៀងដ៏ធំមានការលក់+ទិញតែជាប្រភេទល្បែងសុីសងទ្រង់ទ្រាយធំមិនចាញ់កាសុីណូមានច្បាប់ហើយបើកចំកណ្តាលក្រុងភ្នំពេញបែបនេះ«គួរតែមានច្បាប់គ្រប់គ្រងត្រូវ មិនត្រូវទុកអោយនៅក្រៅច្បាប់បែបនេះទេទី១ដើម្បីមុខមាត់អាជ្ញធរ ទី២ដើម្បីប្រមូលលុយចូលជាតិវិញ។គាត់បន្តថា៖បើនៅតែបែបនេះ គេអាចមើលស្រាលថ្នាក់ដឹកនាំដោយថា វាជាការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបកញ្ជើរ៕អានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់