លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រ ជុំប្រចាំខែនិងលេីកទិសដៅបន្ត-ផ្សព្វផ្សាយផែនការការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត កក្រុង-ស្រុក-ខ័ណ្ឌអាណត្តិទី៤ឆ្នាំ២០២៤!
នៅព្រឹកថ្ងៃចន្ទ៦ កើត ខែពិសាខ ឆ្នាំរោងឆស័ក ព. ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រ ជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសានិងលេីក ទទិសដៅបន្តខែឧសភាឆ្នាំ២០២៤ ព្រមទាំងផ្សព្វផ្សាយផែនការការពារការបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុងស្រុក ខ័ណ្ឌ អាណត្តិទី៤ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជា ការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិ ការនរបាលក្រុង ស្រុក ននាយប៉ុស្តិ៍នគរបាលរដ្ឋបា លនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូប នឹងបន្តការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត កក្រុង-ស្រុក-ខ័ណ្ឌអាណត្តិទី៤ឆ្នាំ២០២៤នេះ៕សុខ យោធិន