ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញជាអធិបតីក្នុងពិធីការដាក់ឱ្យដំណើរការប្រើប្រាស់ស្នាក់ការប្រចាំតំបន់ខេត្តជាប់មាត់សមុទ្ររបស់ គ.ល.ក. !
នៅព្រឹកនាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញជាអធិបតីក្នុងពិធីការដាក់ឱ្យដំណើរការប្រើប្រាស់ស្នាក់ការប្រចាំតំបន់ខេត្តជាប់មាត់សមុទ្ររបស់ គ.ល.ក. ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក.។
កម្រងរូបភាពនៃការដាក់ឱ្យដំណើរការប្រើប្រាស់ស្នាក់ការប្រចាំតំបន់ជាប់មាត់សមុទ្ររបស់គ.ល.ក. នៅខេត្តព្រះសីហនុដើម្បីចូលរួមទប់ស្កាត់បទល្មើសល្បែងតាមអនទ្បាញខុសច្បាប់ និងប្រឆាំងនឹងប្រឆំាងនឹងល្បែងពាណិជ្ជកម្មព្រមទំាងការលាងលុយនៅកម្ពុជា៕