10/9/2026 5:52:20 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
សកម្មភាពការងារអនុវត្តការងារ លើគម្រោងជួសជុលថែទាំប្រចាំ, ជួសជុលខួប ,ជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
Tue,23 April 2024 (Time 10:32 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 665នាក់)


បាត់ដំបង ៖សកម្មភាពការងារអនុវត្តការងារ លើគម្រោងជួសជុលថែទាំប្រចាំ, ជួសជុលខួប,ជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ ៥៧B និង ផ្លូវ ខេត្តលេខ ១៥៤H១,  ១៥៦A, ១៥៦BB២,១៥៧A, ១៥៧១, ១៥៧១A,១៥៧៣ និង ១៥៩៤ ប្រចាំ។តាមប្រភពពីមន្រី្តជន់ខ្ពស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឧ្យដឹងងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ថា ការអនុវ  ជួសជុលខួប និងជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិ និង ផ្លូវខេត្តដូចខាងក្រោម ៖

១.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់និងស្នាមប្រេះស្រុតលើកំណាត់ផ្លូវជាតិលេខ ៥៧B ចន្លោះគ.ម ៣០+០០០ ដល់គ.ម ៣៣+០០០ ស្ថិតនៅឃុំអំពិលប្រាំដើម ស្រុក បវេល ។

២.ការងារជួសជុលថែទាំប្រចាំ ដោយស្រោចកៅស៊ូ លុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ១៥៤H១ ចន្លោះគ.ម ០៣+២០០ ដល់គ.ម ០៤+០០០ ស្ថិតនៅឃុំនរា ស្រុកសង្កែ។

៣.ការងារស្រោចកៅស៊ូរោយថ្ម១៩មម គម្រោងជួសជុលខួបរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវខេត្តលេខ១៥៦A ចន្លោះគ.ម ០៧+៤៣០ ដល់គ.ម ០៧+៧៦០ ស្ថិតនៅឃុំព្រែកនរិន្នស្រុកឯកភ្នំ ។

៤.ការងារជីកកាយយកដីគ្មានគុណភាពចេញរួចចាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ១៥៦BB២ ចន្លោះគ.ម ០៣+២០០ដល់ គ.ម ០៣+៥០០ ស្ថិតនៅឃុំនរា ស្រុកសង្កែ ។

៥.សកម្មភាពថ្នាក់ដឹកនាំប្រធានមន្ទីរ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ កំពុងអនុវត្តចាក់ដីល្បាយថ្មកៀរកិនបង្ហាប់និងស្រោចទឹកធ្វើប្រអប់ចិញ្ចើមទប់ថ្មម៉ិចសង្ខាង គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ ១៥៧A ចន្លោះគ.ម ១៩+៦០០ដល់គ.ម ១៨+៩០០ ស្ថិតនៅ ឃុំកន្ទឺ២ស្រុកបាណន់៦. ។

៦.ចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ពង្រីកផ្លូវ គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ១៥៧១ ចន្លោះគ.ម ០២+ ៧៥០ដល់គ.ម ០២+៩៥០ (ខាងស្តាំ)ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។

៧.ការងារជួសជុលថែទាំប្រចាំដោយជីកកាយយកដីគ្មានគុណភាពចេញរួចដាក់ថ្មម៉ិចកៀរកិនង្ហាប់រត់ទឹក លើកំណាត់ផ្លូវខេត្តលេខ១៥៧១A ចន្លោះគ.ម ០០+០០០ ដល់គ.ម ០២+០០០ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ។

៨.បន្តការងារជួសជុលថែទាំប្រចាំ ដោយចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួថ្នល់ លើកំណាត់ផ្លូវខេត្តលេខ១៥៧៣ ចន្លោះគ.ម ០៧+៤០០ ដល់គ.ម ០៦+ ៤០០  ស្ថិតនៅឃុំចែងមានជ័យស្រុកបាណន់ ។

៩.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ១៥៩៤ ចន្លោះគ.ម ៣៦+០០០ ដល់គ.ម ៣៧+០០០ ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេលហើយសមិតផលនេះនឹងចូលរួមចំណែកសម្រួលការធ្វើដំណើរជូនប្រជាជន។  

ដោយ សុខ យោធិន

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់