10/9/2026 5:51:13 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុងកាន់ដំណែងដុះស្លែមានជំនាញច្បាស់លាស់ ប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអាងខ្នងអ្នកធំនៅក្រសួង
Wed,20 March 2024 (Time 02:04 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 546នាក់)


ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ក្នុងភូមិសាស្រ្តខេត្តកោះកុង ច្រើនសន្ធឹកសន្ធាប់

គយខេត្តកោះកុង កំពុងជិះសេះលែងដៃ ក្នុងអំពើពុក រលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល។អំពើពុករលួយទៅលើផ្ទៃសមុទ្រនគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោកទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំង អស់។ ប្រភពបានឲ្យដឹងថា​ ក្រុម​ឈ្មួញនាំ​ទំនិញគេច ពន្ធ,សាំង​គេចពន្ធ និង​ទំនិញ​បងបង់ពន្ធមិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ(ផ្លូវទឹក) និងផ្លូវគោកយ៉ាង​ពេញបន្ទុកដោយរលូនក្នុង​ទឹកដីខេត្ត កោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។

 

ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងៗបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូ មេ​សាខាគយ​ខេត្តកោះកុង ដែលផ្លាស់​មកពី​ខេត្ត​សីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុងបាន​ បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំណូ​ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។

 

ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ទំនិញពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មានអំណាច​គ្រប់ គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែង​ននៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម, កំពង់ផែ​ស្រែអំបិល, កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយ ស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​បប្រទេសថៃយ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋក្នុង១ខែៗរាប់សិបលានថែមទៀត?។

 

ប្រភពពីសមត្ថកិច្ចស្ថាប័នដទៃ​បង្ហើប​ថា ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធមិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃមាន ដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទភេសជ្ជៈ​កំប៉ុងឬ​ដប, គ្រឿងសំណង់, ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ ប្រភពបានបន្ថែមថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធដ៏គ្រប់ប្រភេទ យ៉ាងសកម្មផងដែរ។ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ។ ពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយ។ ពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។

 

បើតាម​ការបង្កា​ប់ប​ញ្ជា​យានយន្ត​ដឹកទំនិញ​ឆ្លងកាត់​តាម ផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​,រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។សកម្មភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្ត កោះកុងតាមដែលទឹកនិងដែនគោក៕មានត

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់