7/27/2024 9:29:30 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) រកចំណូលប្រមូលបាន ប្រមាណ ៩ ២៦៧,៤៨ ប៊ីលាន រៀល ឬស្មើនឹង ២ ២៨៨ លានដុល្លារ ក្នុងឆ្នាំ២០២៣!
Sun,18 February 2024 (Time 10:14 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 154នាក់)


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគររកចំណូលប្រមូលបាន ប្រមាណ  ២៦៧,៤៨ ប៊ីលានរៀល ឬស្មើនឹង  ២៨៨ លានដុល្លារ ក្នុងឆ្នាំ២០២៣ ថយចុះប្រមាណ ១៥,៧ភាគរយ ធៀបនឹងចំណូលក្នុងឆ្នាំ២០២២ ដោយសារកត្តាធំៗមួយចំនួនក្នុងនោះ មានដូចជាការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តជាដើម។ នៅកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា  ចំណូលដែលប្រមូលបានក្នុងឆ្នាំ២០២៣ ប្រមាណ  ២៨៨,២៧ លានដុល្លារនេះ គឺសម្រេចបាន ៨២, ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ 

លោកបានបន្ថែមថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរកំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូលនិងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗ ជាដើម។លោកអគ្គនាយកបានឱ្យដឹងទៀតថា បើគិតតាមប្រភេទពន្ធនិងអាករឃើញថា អាករលើតម្លៃបន្ថែមមាន ៤១, ភាគរយ នៃចំណូលសរុបអាករពិសេសមាន ៣០,៣ភាគរយ នៃចំណូលសរុបពន្ធគយមាន ២១ ភាគរយ នៃចំណូលសរុបអាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន, ភាគរយ នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន , ភាគរយ នៃចំណូលសរុប។

ដោយឡែក ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមាន ៣៥, ភាគរយ នៃចំណូលសរុប,យានយន្តនិងគ្រឿងចក្រមាន ៣១, ភាគរយ នៃចំណូលសរុបប្រេងឥន្ធនៈនិងថាមពលមាន ២៦, ភាគរយ នៃចំណូលសរុបនិងសម្ភារសំណង់និងកម្រៃផ្សេងៗ មាន ភាគរយ នៃចំណូលសរុប។

លោកបានបញ្ជាក់ទៀតថា៖«ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារអាមេរិកថយចុះប្រមាណ  ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ផលិត ផលតេលសិលាវត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគគ្រឿងសំណង់យានយន្តនិងគ្រឿងចក្រគ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត»

ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ លោក គុណ ញឹម បានបញ្ជាក់ថា មានចំនួន ២២ ៨៥៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ,៨ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១ភាគរយផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជាគ្រឿងបំណែកអេឡិចត្រូនិកបង្គុំខ្សែភ្លើងផលិតផលពីឈើកង់អំពូលស្បែកសត្វកែច្នៃសម្បក កង់រថយន្តផលិតផលប្លាស្ទិកគ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀតមានកំណើន ២០%, និងកសិផលមានកំណើន ២៤,៣ភាគរយ។

បន្ថែមពីលើការងារប្រមូលចំណូល លោក គុណ ញឹម បានមានប្រសាសន៍ថា អគរ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (). ការងារបច្ចេកទេសគយ, (). កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, (). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (). ការចូលរួមកសាងច្បាប់និង បទ ប្បញ្ញត្តិពាក់ព័ន្ធនានា, (). កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ, (). ការងារអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ននិង (). ការងារសង្គម មនុស្សធម៌ សិល្បៈនិងកីឡា។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងដែរដា លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានាដែលរួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចប្រទេសមហាអំណាចការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែនបញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់បញ្ហានៅមជ្ឈិមបូព៌ាភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើមដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។  

លោករដ្ឋមមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនាមរាជរដ្ឋាភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តគាំទ្រ និងជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការអនុវត្តការងាររបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់