1/2/2025 9:11:30 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្ហាញពីសមត្ថកិច្ចខុសគ្នា រវាងអាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអធិការកិច្
Thu,04 January 2024 (Time 07:54 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 278នាក់)


(ភ្នំពេញ) ដោយសារមានការយល់ច្រឡំថា អាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងអធិការកិច្ច មានសមត្ថកិច្ចជាន់គ្នានោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានបង្ហាញពីសមត្ថកិច្ចខុសគ្នារវាងអង្គភាពនិងស្ថាប័ន ទាំង៣ខាងលើនេះ ដើម្បីកុំអោយសាធារណជនមានការយល់ច្រឡំតទៅទៀត។ចំណុចខុសគ្នា ដែលលោក ហួត ហាក់ រដ្ឋមន្រ្តីលើកឡើងនោះ រួមមាន៖

អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នឯករាជ្យ។

អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញ បើសិនអ្នកត្រូវបានឃាត់ខ្លួនតែរកមិនឃើញកំហុស។

ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។

ទោះបីជាយ៉ាងនេះក្តី បើតាមលោក ហួត ហាក់ អាជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងក្រសួងអធិការកិច្ច មានបេសកកម្មរួម គឺរួមគ្នាបង្ការ ទប់ស្កាត់ លើកវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម។

ការបង្ហាញចំណុចខុសគ្នារវាងអង្គភាព និងស្ថាប័ន ទាំង៣ ដោយលោករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ខណះក្លិបអ្នកកាសែតកម្ពុជា (..សហការជាមួយក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សានៅទីស្ដីការក្រសួង លើប្រធាន បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដោយមានការចូលរួមពីលោកពុយ គា ប្រធានក្លិប មន្ត្រីក្រសួង រួមទាំងអ្នកព័ត៌មានជាច្រើនរូបទៀត។លោកបន្តថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ចំណុច រួមមាន ១៖ ការងារអធិការកិច្ច២៖ ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា និងទី៣៖ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

«ការងារនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ» នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ត្រី។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត «ក្រសួងអធិការកិច្ច» ដែលត្រូវបានប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺក្រោយរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់