12/5/2024 2:52:54 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរល្បីខាង រត់ការដាក់ថ្នាំសណ្តំមន្ត្រី បង្កើតបទល្មើសប្រមូលផលត្រី ដឹកចូលស្តង់នៅផ្សារក្រោមខេត្តកំពង់ឆ្នាំង?
Fri,29 November 2024 (Time 11:31 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 36នាក់)


កំពង់ឆ្នាំង៖ ប្រភពពីខេត្តកំពង់ឆ្នាំង បានទម្លាយអោយដឹងថា៖ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរ បានក្លាយជា អ្នកបោះទុនបង្កើតបទល្មើសនេសាទ ហើយល្បីល្បាញថា ពូកែគ្មានគួរប្រៀបខាងរត់ការដាក់ថ្នាំសណ្តំ មន្ត្រីអោយទន់ឆ្អឹង ដើម្បីជួយបិទភ្នែក បិទត្រចៀក ធ្វើគថ្លង់ចំពោះសកម្មភាព ជម្រុញការធ្វើនេសាទល្មើសច្បាប់ សម្រាប់ផែនការប្រមូលទិញត្រីចូលស្តង់របស់ខ្លួន។

ប្រភពអោយដឹងថា នៅពេលនេះដល់រដូវបើកនេសាទវិញហើយ  ឯការរត់ការធ្វើរបាំងនិងទម្លាក់សម្រាស់ផ្លិចទឹកអោយកូនកញ្ច្រែងក៏រត់បានសម្រេចទាំង
ស្រុងដែរ ដើម្បីអោយមន្ត្រីមុខលុយបំផ្លាញមច្ឆជាតិ ជួយបិទបាំង នូវការប្រព្រឹត្តបទល្មើសនេសាទនៅ ដែលកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំនៅត្រង់ចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង និងតាមព្រែកមួយចំនួនក្នុងឃុំផ្លូវទូក ស្រុកជលគិរីនិងស្រុករលាផ្អៀរខេត្កកំពង់ឆ្នាំង។
ប្រភពបញ្ជាក់ថា បទល្មើសនេសាទទាំងនោះ បាននិងកំពុងកើតឡើងគួរអោយព្រួយបារម្ភនៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្កកំពង់ឆ្នាំង មានដូចជា ការរត់បង្គោលរបាំងស្បៃមុង ដែលមានប្រវែងរាប់រយម៉ែត្របានធ្វើរួចទាំងស្រុងកំពុងប្រមូលផល ឯខ្លះកំពុងបន្តធ្វើ ជាច្រើនរបាំងស្បៃមុងទៀតដែរ។ដោយឡែក ការទម្លាក់សម្រាស់វិញ ប្រភពពីអ្ន្ខកនេសាទល្មើសច្បាប់មួយចំនួននៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ទទួលដំណឹងថា ដង្ខៅយួនឈ្មោះ សុក្រ សំបូរ  ដាក់ថ្នាំដល់មន្ត្រីជំនាញ អោយខ្វាក់ គ ថ្លង់ បានសម្រេចហើយ។ឯសម្រាស់ចាស់សល់ពីឆ្នាំមុននិងថ្មី ដែលបានត្រៀមទុកមុន ត្រូវក្រុមអ្នកនេសាទល្មើសច្បាប់ សម្រុក ដឹកយកទៅបោះទម្លាក់ក្នុងទឹកឬហៅថា កាត់ក្បាលសម្រាស់ផ្លិចទឹក ទៅតាមចំណុចគោលដៅរាប់រយកន្លែងរៀងៗខ្លួនរួចរាល់អស់ហើយដែរ ក្នុងមួយសម្រាស់យ៉ាងហោចក៏ប្រើសម្រាស់អស់៥០សំប៉ានដែរ ហើយគេមិនអាចមើលឃើញសម្រាស់នោះទេពេលនេះ ប៉ុន្តែគេអាចរកឃើញវាតាមរយៈជនល្មើស បោះបង្គោលចំរឹងខ្ពស់ផុតពីទឹក ដើម្បីពួកគេស្រួលចំណាំ វាមិនមែនដូចអ្វីដែលអ្នកខ្លះ បានបញ្ចេញវោហារសម្អុយថា ការផ្សព្វផ្សាយរបស់កាសែតមួយចំនួន ផ្សាយ ហើយបដិសេដថា មិនមានបទល្មើស ការទម្លាក់សម្រាស់ ចូលទៅក្នុងទឹកនៅចំណុចពាមឆ្កោក ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង ខណៈពេលទឹកកំពុងឡើងលិចភូមិរាចវាល បែបនេះ ថាជាការផ្សាយមិនពិត និយាយទាំងអត់ខួរនោះឡើយ គួរចេះប្រើខួរខ្លះទៅ ព្រោះគ្មានជន
ល្មើសណាម្នាក់ ទៅធ្វើទង្វើឆោតល្ងង់ យកសម្រាស់ទៅបោះអោយគេឯងមើលឃើញក្បាលសម្រាស់នៅ
លើគោកនោះឡើយ ប៉ុន្តែយ៉ាងហោចក៏មានតម្រុយដែរ។
ប្រធានមន្ទីរកសិកម្មខេត្ត និង ប្រធានខណ្ឌរដ្ឋបាលជលផលមិនអាចសុំការពន្យល់ណែនាំបានទេកាលពីព្រឹកមិញនេះ៕0966635168 www.ktk168.com

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់