ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរល្បីខាង រត់ការដាក់ថ្នាំសណ្តំមន្ត្រី បង្កើតបទល្មើសប្រមូលផលត្រី ដឹកចូលស្តង់នៅផ្សារក្រោមខេត្តកំពង់ឆ្នាំង?
កំពង់ឆ្នាំង៖ ប្រភពពីខេត្តកំពង់ឆ្នាំង បានទម្លាយអោយដឹងថា៖ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរ បានក្លាយជា អ្នកបោះទុនបង្កើតបទល្មើសនេសាទ ហើយល្បីល្បាញថា ពូកែគ្មានគួរប្រៀបខាងរត់ការដាក់ថ្នាំសណ្តំ មន្ត្រីអោយទន់ឆ្អឹង ដើម្បីជួយបិទភ្នែក បិទត្រចៀក ធ្វើគថ្លង់ចំពោះសកម្មភាព ជម្រុញការធ្វើនេសាទល្មើសច្បាប់ សម្រាប់ផែនការប្រមូលទិញត្រីចូលស្តង់របស់ខ្លួន។
ប្រភពអោយដឹងថា នៅពេលនេះដល់រដូវបើកនេសាទវិញហើយ ឯការរត់ការធ្វើរបាំងនិងទម្លាក់សម្រាស់ផ្លិចទឹកអោយកូនកញ្ច្រែងក៏រត់បានសម្រេចទាំង
ស្រុងដែរ ដើម្បីអោយមន្ត្រីមុខលុយបំផ្លាញមច្ឆជាតិ ជួយបិទបាំង នូវការប្រព្រឹត្តបទល្មើសនេសាទនៅ ដែលកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំនៅត្រង់ចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង និងតាមព្រែកមួយចំនួនក្នុងឃុំផ្លូវទូក ស្រុកជលគិរីនិងស្រុករលាផ្អៀរខេត្កកំពង់ឆ្នាំង។
ប្រភពបញ្ជាក់ថា បទល្មើសនេសាទទាំងនោះ បាននិងកំពុងកើតឡើងគួរអោយព្រួយបារម្ភនៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្កកំពង់ឆ្នាំង មានដូចជា ការរត់បង្គោលរបាំងស្បៃមុង ដែលមានប្រវែងរាប់រយម៉ែត្របានធ្វើរួចទាំងស្រុងកំពុងប្រមូលផល ឯខ្លះកំពុងបន្តធ្វើ ជាច្រើនរបាំងស្បៃមុងទៀតដែរ។ដោយឡែក ការទម្លាក់សម្រាស់វិញ ប្រភពពីអ្ន្ខកនេសាទល្មើសច្បាប់មួយចំនួននៅចំណុច ស្តីគង ឃុំកំពង់ហាវ ស្រុកកំពង់លែង ទទួលដំណឹងថា ដង្ខៅយួនឈ្មោះ សុក្រ សំបូរ ដាក់ថ្នាំដល់មន្ត្រីជំនាញ អោយខ្វាក់ គ ថ្លង់ បានសម្រេចហើយ។ឯសម្រាស់ចាស់សល់ពីឆ្នាំមុននិងថ្មី ដែលបានត្រៀមទុកមុន ត្រូវក្រុមអ្នកនេសាទល្មើសច្បាប់ សម្រុក ដឹកយកទៅបោះទម្លាក់ក្នុងទឹកឬហៅថា កាត់ក្បាលសម្រាស់ផ្លិចទឹក ទៅតាមចំណុចគោលដៅរាប់រយកន្លែងរៀងៗខ្លួនរួចរាល់អស់ហើយដែរ ក្នុងមួយសម្រាស់យ៉ាងហោចក៏ប្រើសម្រាស់អស់៥០សំប៉ានដែរ ហើយគេមិនអាចមើលឃើញសម្រាស់នោះទេពេលនេះ ប៉ុន្តែគេអាចរកឃើញវាតាមរយៈជនល្មើស បោះបង្គោលចំរឹងខ្ពស់ផុតពីទឹក ដើម្បីពួកគេស្រួលចំណាំ វាមិនមែនដូចអ្វីដែលអ្នកខ្លះ បានបញ្ចេញវោហារសម្អុយថា ការផ្សព្វផ្សាយរបស់កាសែតមួយចំនួន ផ្សាយ ហើយបដិសេដថា មិនមានបទល្មើស ការទម្លាក់សម្រាស់ ចូលទៅក្នុងទឹកនៅចំណុចពាមឆ្កោក ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង ខណៈពេលទឹកកំពុងឡើងលិចភូមិរាចវាល បែបនេះ ថាជាការផ្សាយមិនពិត និយាយទាំងអត់ខួរនោះឡើយ គួរចេះប្រើខួរខ្លះទៅ ព្រោះគ្មានជន
ល្មើសណាម្នាក់ ទៅធ្វើទង្វើឆោតល្ងង់ យកសម្រាស់ទៅបោះអោយគេឯងមើលឃើញក្បាលសម្រាស់នៅ
លើគោកនោះឡើយ ប៉ុន្តែយ៉ាងហោចក៏មានតម្រុយដែរ។
ប្រធានមន្ទីរកសិកម្មខេត្ត និង ប្រធានខណ្ឌរដ្ឋបាលជលផលមិនអាចសុំការពន្យល់ណែនាំបានទេកាលពីព្រឹកមិញនេះ៕0966635168 www.ktk168.com