12/5/2024 2:03:32 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ដ្រី
Thu,14 November 2024 (Time 11:13 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 59នាក់)


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ឋានៈស្មើទេសរដ្ឋមន្ដ្រី បើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា ជាពាណិជ្ជករដ៏ឆ្នើម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងគួរឱ្យគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានចាប់ផ្តើមជំនួញដោយសហការជាមួយដៃគូ ជាជនជាតិសឹង្ហបូរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្មដំបូងបំផុត នៅក្នុងឆ្នាំ១៩៩៣ ក្រោមរហ័សនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ជាមួយចក្ខុវិស័យអភិវឌ្ឍជំនួញចម្រុះពី A ដល់ Z។អ្នកឧកញ៉ា បានវិនិយោគបង្កើតក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ លើវិស័យមួយចំនួនក្នុងនោះ អចលនទ្រព្យជាវិស័យស្នូល។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និង ក៏ជាវិនិយោគិននៅតាមបណ្តាប្រទេសទាំងពេលកន្លងមក និងបច្ចុប្បន្នដូចជា ភូមា ឥណ្ឌា សឹង្ហបុរី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ថែមទៀតផង។
អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញនីតិឯកជន ពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ២០០៥និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត លើមុខជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។ អ្នកឧកញ៉ា បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនលើការគ្រប់គ្រងពាណិជ្ជកម្ម នីតិវិនិយោគ ទីផ្សារភាគហ៊ុន និងជំនាញជាច្រើនទៀតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ ឯកឧត្តមអ្នកឧកញ៉ា បានចូលរួមវគ្គសិក្សាអប់រំសម្រាប់អ្នកដឹកនាំប្រតិបត្តិជាន់ខ្ពស់ នៅឯសាលា Harvard Kennedy School លើប្រធានបទស្តីពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចទីផ្សារ។ ឯកឧត្តមអ្នកឧកញ៉ា គឺជាបេក្ខភាពបណ្ឌិតរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៣។
ជាមួយនឹងឧត្តមគតិស្នេហា និងអភិវឌ្ឍន៍ជាតិមាតុភូមិ អ្នកឧកញ៉ា បានចំណាយអស់ពីសមត្ថភាពទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ខ្លួន រយៈពេល១០ឆ្នាំ ដើម្បីចូលរួមបម្រើជាតិក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៨ អ្នកឧកញ៉ា បានបំពេញបេសកកម្មក្នុងនាមជាសមាជិកសភាតំណាងរាស្ត្រ នៃរដ្ឋសភាជាតិបន្ទាប់មក នៅឆ្នាំ២០០៨ ឯកឧត្តមអ្នកឧកញ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់ឆ្នាំ២០១៣។ គួរបញ្ជាក់ថាកន្លងមក ឯកឧត្តមអ្នកឧកញ៉ា ក៏ធ្លាប់ទទួលបានការតែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ផងដែរ។
អ្នកឧកញ៉ា អុឹង  ប៊ុនហ៊ូវ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាសប្បុរសជនមួយរូប ដែលខ្នះខ្នែងក្នុងកិច្ចការលើកកម្ពស់សុខុមាលភាពសង្គម ដោយប្រើប្រាស់ប្រាក់ផលរបរដែលរកបាន ជួយដល់សង្គមជាតិ តាមរយៈសកម្មភាពនានា ក្នុងវិស័យជាច្រើន ទាំងដោយផ្ទាល់ និងតាមរយៈទីភ្នាក់ងារមនុស្សធម៌ជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា បានបរិច្ចាគថវិកាជាច្រើនលានដុល្លារ ដើម្បីបំពេញសេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប ផ្តល់ជំនួយដល់សាលារៀន វត្តអារាម ព្រះវិហារគ្រឹស្តសាសនា គម្រោងអភិវឌ្ឍន៍ និងការការពារបរិស្ថាន កម្មវិធីធនធានទឹកស្អាត គម្រោងស្តារគ្រោះមហន្តរាយ និងក្នុងកំឡុងពេលវិបត្តិជម្ងឺឆ្លងសកលកូវីដ១៩ ជាដើម។ អ្នកឧកញ៉ា ក៏បានផ្តល់ការបរិច្ចាគដល់ការស្រាវជ្រាវផ្នែកមហារីក នៃមន្ទីរពេទ្យ Mayo Clinic ដ៏ល្បីនៅសហរដ្ឋអាមេរិកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់