សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
(បាត់ដំបង) សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។អបអរសាទរ
ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារសិក្សារ ១ខ្នង ៤ ជាន់ ២០បន្ទប់នៅ សាលាអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី ១៤ រោច ខែមិកសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧
បាត់ដំបង ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង នឹងជាជំនួយការផ្ទាល់របស់ព្រះមហាក្សត្រ ព្រមទាំងឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង ហើយនឹងឯកឧត្តម សាត គឹមសាន ស្នងការនៃស្នងការនរគរបាលខេត្តបាត់ដំបង ។
តាមប្រសាស៍របស់សម្ដេចក្រឡាហោម ស ខេង បានមានប្រសាស៍ថា: សូមអោយសិស្សានុសិស្សទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងដើម្បីការពារភាពអសន្តិសុខ ក្នុងសាលារៀន នឹងក្នុងសង្គមជាដើម -ល-
នឹងបានផ្តាំផ្ញើរទៅកងកម្លាំងទាំងអស់ត្រូវតែបង្ក្រាបល្បែងសុីសង នឹងគ្រឿងញៀន អោយអស់ដើម្បីសុវត្ថិភាព ភូមិ ឃុំ សង្កាត់ នឹងប្រជាពលរដ្ធអោយមានសុវត្ថិភាពជាចម្បង៕