អភិបាល នៃគណៈអភិបាល ខេត្ត ឯកឧត្តមសុខ លូ ព្រមទាំង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងសុំសេចក្តីសុខ និង សេចក្ដីចម្រើន ក្នុង ឱកាស បុណ្យ អុំទូក អកអំបុក សំពះព្រះខែ
ក្នុងពិធីសូត្រមន្ត សុំសេចក្តីសុខ និង សេចក្ដីចម្រើន ក្នុង ឱកាស បុណ្យ អុំទូក អកអំបុកសំពះព្រះខែ ខេត្តបាត់ដំបង ចាប់ផ្តើម នៅថ្ងៃ ទី ១៦ -១៧ ខែ ១០ ឆ្នាំ ២០២៤ ដែលបានចូលរួមជាគណៈអធិបតីដ៍ ខ្ពង់ខ្ពស់ ពីអភិបាល នៃគណៈអភិបាល ខេត្ត ឯកឧត្តម សុខ លូ ព្រមទាំង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ។
ព្រមទាំង គ្រប់មន្រ្តីរាជកាតនៃមន្ទីរ និងកងកំលាំងប្រដាប់អាវុធ ក្នុងខេត្តជាច្រើនបានចូលរួម ក្នុងពិធី សូត្រមន្ត ក្នុងពិធីសូត្រមន្ត សុំសេចក្តីសុខ និង សេចក្ដីចម្រើន ក្នុង ឱកាស បុណ្យ អុំទូក អកអំបុក សំពះព្រះខែនៅ លោក តាដំបង ក្រញូង ក្រុងបាត់ដំបងដើម្បីសុំសេចក្តីសុខ និងសុខសប្បាយ ដល់ក្រុម កីឡាករ អ៊ុំទូក និង កីឡា ករ ការិនី ដែលបានចូលរួម ប្រគួតប្រជែង ទូកគ្រប់ប្រភេទ ។ជាពិសេស ឯកឧត្តម សុខ លូ អភិបាលខេត្តសុំឲ្យម្ចាស់ទឹកម្ចាស់ដីដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ទាំងអស់
អោយជួយដល់ក្រុម កីឡាករអ៊ុំទូក ទាំងអស់គ្នាទទួលបានជោគជ័យនូវកិច្ច និង ជៀសផុត ពីការគ្រោះថ្នាក់ក្នុងប្រការណាមួយ ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តសូមឲ្យបងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងអស់ ដែលមកចូលរួមមកមើលពិធី ប្រណាំងទូកនៅ ខេត្តបាត់ដំបង សូម បើកបរ គោរព ច្បាប់ចរាចរណ៍ផ្លូវគោក និង ផ្លាកសញ្ញា ចរាចរណ៍ នៅតាមដងផ្លូវ ។ បើកបរ ចេះ អព្យាស្រ័យគ្នា និង យកយល់គ្នា បើកបរ កុំប្រជែង គ្នា នៅ ទីប្រជុំជន និង កន្លែងដែលមានមនុស្សច្រើន ។
បើកបរ កុំក្រេបគ្រឿង ញៀន និង គ្រឿងស្រវឹង ជៀសវាង បង្កហេតុណាមួយដល់ អ្នកដទៃ យើង នាំគ្នាគោរពច្បាប់អោយបានត្រឹមត្រូវ ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមជួយ រក្សានូវ បរិស្ថាន ឲ្យបានល្អនិង អនាម័យដើម្បី សំអាត អនាម័យ ក្នុងក្រុង បាត់ដំបង យើងទាំងអស់គ្នា ដើម្បីទាក់ទាញភ្ញៀវអតិថិជន នាៗនិង ភ្ញៀវទេសចរបរទេស និង ភ្ញៀវជាតិ និង អន្តរជាតិ ឲ្យមកទស្សាន៏ក្នុងខេត្តបាត់ដំបងយើង។
( អនាម័យល្អ ! នាំមក នូវ សុខភាព មាំមួន )ជៀសផុតពី ជំងឺផ្សេង ៕សុខ យោធិន VIP