សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023
អែកតាមសារសម្លេង សម្តេចនាយករដ្ឋមន្រ្តី ផ្ញើទៅកាន់ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលតម្រូវឲ្យ មានការបញ្ឈប់ ជាបន្ទាន់ករណី ឈ្មួញឡានជីកដី ប៉ះពាល់ដី បង្ករបង្កើនផល ប្រជាពលរដ្ឋដែល ធ្លាប់អាស្រ័យផល គួរត្រូវបានធ្វើ ប្លង់កម្មសិទ្ធឲ្យ ពួកគាត់ព្រោះ សុទ្ធសឹងជា ប្រជាជនយើងទេតើ ។ ដោយមានការ ចង្អុលបង្ហាញពី សម្តេចនាយករមន្ត្រី ឯកឧត្ដមគង់សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្ត កណ្ដាល បានចេញលិខិត ជម្រាបជូនមន្ត្រីធនធានទឹក និងឧតុនិយមខេត្ត -ប្រធានមន្ទីរ៉ែ និងថាមពលខេត្ត និងអភិបាលនៃ គណៈអភិបាលស្រុកស្អាង ដែលខ្លឹមសារនៅ ក្នុងចំណុចទី4 ចូលរូមការដោះស្រាយ ផលប្រយោជន៍សាធារណៈតម្រូវ និងត្រូវបានចូលរួម ដោះស្រាយផល ប៉ះពាល់ជូន ប្រជាពលរដ្ឋ ករណីមានការអាស្រ័យផល ជាក់ស្តែង (តំាងពីឆ្នំា១៩៨៧ មកដល់បច្ចុប្បន្ន)។
ជារឿងដែលចម្លែក នៅពេលរដ្ឋបាល ស្រុកស្អាងចេញ សេចក្ដីជូនដំណឹង ការចុះវាស់វែងអចលនៈទ្រព្យ ដែលមិនទាន់ ចុះបញ្ជីតាមសំណើរ លោកកុល វត្ថា ជាម្ចាស់ដីរួមទាំង លិខិតបេសកកម្ម ដែលមានសមាសភាព ចូលរួមពីមន្ត្រី ស្រុក6រូប តែលោកមេឃុំក្រាំងយ៉ូវ មេភូមិកំពង់ពោធិត្បូងផង តែអវត្តមានដោយ ជាប់ប្រជុំ ។ មានតែសមាសភាព 3រូបពីសាលាស្រុក ប៉ុណ្ណោះដែល បានចូលរួម ។ នៅពេលដែល ពិនិត្យឃើញពី សកម្មភាពចុះវាស់វែង ដែលមានវត្តមាន មន្រ្តីស្រុកតែ3រូប នេះទើបដឹងថាការ ចុះវាស់វែង លើដី៤ប្លង់ គឺវាស់វែងបានតែ1ប្លង់ទេ នៅសល់3ប្លង់ទៀតគឺពុំបាន វាស់វែងនោះទេ ។ បានជាពុំបានវាស់វែង ព្រោះលោកចេក មានតួនាទីជា អនុប្រធានភូមិបាល ទទួលបន្ទុកវាស់វែង បានធ្វើការរិះគន់ លើហត្ថលេខា មេភូមិ មេឃុំ និងអភិបាលស្រុកគឺគ្មានយល់ចេះ តែចុះហត្ថលេខា គ្មានដឹងអីទេ លក្ខណៈក្នុងការប្រមាតលើមន្រ្តីរាជការ។ នៅពេលដែល មានការចោទសួរ ពីម្ចាស់ដីថា ម៉េចលោកហ៊ានថា មេភូមិ មេឃុំ និងអភិបាលស្រុក អត់ដឹងអីទៅវិញ?! ចម្លើយលោកចេក គឺគេមិនដែលរត់ ពី ក្រោមទេ ទាល់តែមានការ សម្រេចពីលើ(ខេត្ត) ទើបគេវាស់វែងបាន ។ លោកបន្តថាដី នេះជាន់លើដីរដ្ឋ ក្រោយមកថាដីនេះមានម្ចាស់ ផ្សេងទៅវិញ ។
គេហទំព័រការសែតជាតិ មិនហ៊ានធ្វើ ការបកស្រាយអ្វី នោះទេគ្រាន់តែមានចម្ងល់ថា បើភូមិ ឃុំ ស្រុក សុទ្ធសឹងតែ គ្មានដឹងអី ម្ដេចមិនទុកតែស្ថាប័នលោកចេក ឲ្យគ្រប់គ្រង ស្រុកស្អាងតែម្ដងទៅ ។ ព្រោះប្រជាពលរដ្ឋ ដែលផ្ញើសម្លេង សម្តេចនាយករដ្ឋមន្ត្រី និងលិខិតអភិបាលខេត្ត គឺសម្លេងយើង អាចគ្រាន់តែស្ដាប់បាន ថាល្អឬ អាក្រក់ប៉ុន្តែសម្លេងដែលអ្នកស្ដាប់ ហើយគ្មានបានអនុវត្ត ជាក់ស្តែងក៏វា គ្មានតម្លៃអ្វីនោះដែរ ។ ចំណែកលិខិត អភិបាលខេត្ត គ្រាន់តែអាចឲ្យភ្នែកមើល និងដឹងប៉ុន្តែបើដឹងហើយមិន អនុវត្តគឺដូច សកម្មភាពលោកចេក ដែលចុះអនុវត្ត នៅថ្ងៃទី10 សីហា ឆ្នាំ2023 ជាភស្តុតាងស្រាប់ ។
ម្យ៉ាងវិញទៀត ការលើកឡើងថា ចុះហេតុអ្វីក៏ឧកញ៉ា ដែលមានដីជាប់ពួកគាត់អាចចេញប្លង់ កម្មសិទ្ធឲ្យបាន ចំណែកពួកគាត់ដែល មានដីចំនូន៤ផ្លង់អាស្រយ័ផលជាក់ស្តែងតាំងពីឆ្នាំ១៩៨៧នៅពីមុខ ពួកឧកញ៉ាបែរជាចោទថា ប៉ះពាល់ដី ធនធានទឹកទៅវិញ ។ សំណួរនេះត្រូវបានលោកចេក ឆ្លើយថាឲ្យទៅ រត់ពីលើដូច ឧកញ៉ាទៅ បើរត់ពីក្រោមបែបហ្នឹង គឺទាំងមេភូមិ មេឃុំ រួមទាំងមេស្រុក អត់ដឹងអីទាំងអស់ ។ ក្នុងនាមជាអ្នក សារព័ត៌មាន ហាក់ដូចជាកប់យោបល់ និយាយមិនចេញ ដែរមានតែរង់ចាំ ឯកឧត្តម ហ៊ុន ម៉ាណែត ឡើងធ្វើនាយករដ្ឋមន្ត្រីទេ ទើបអាចមានសង្ឃឹមព្រោះ បើតាមការអះអាង របស់សម្ដេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នគឺលោកហ៊ុន ម៉ាណែត អាចនឹងដឹកនាំ បានល្អជាងរូបលោកទៅទៀត ។ព្រោះរឿងដីធ្លី នៅខេត្តកណ្ដាល បានក្លាយទៅជា របេងសង្គម ដែលពិបាក នឹងព្យាបាលទៅហើយ ៕