1/2/2025 9:06:59 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
មេឈ្មួញឈឺដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន ចាប់ផ្តើមកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កោះញែក ខេត្តរតន:គិរីកក្រើកវិញទ្បើងវិញហើយ!
Sat,08 July 2023 (Time 04:36 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 465នាក់)


ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាករកសុីតែមួយរយៈខ្លី ឥឡូវដំណើរការយ៉ាងរលូនឡើងវិញហើយ ទោះបីជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាននិងកងរាជអាវុធហត្ថយ៉ាងណាក៏ដោយក៏ឧក្រិដ្ធជនជើងខ្លាំងរូបនេះគឺផ្អាកដំណើរការដឹកជិញ្ជូនឈើយកទៅលក់នៅស្រុកយួនមិនបានប៉ុន្មានថ្ងៃផង គឺបានតែមួយចម្អិនកំពឹសប៉ុណ្ណោះហើយឥឡូវនេះ ហូវ ជីវ៉ៃដំណើររត់ពន្ធឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលួន។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន  ថាមេឈ្មួញដ៏ល្បីប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរីជាប់ព្រំប្រទល់ស្រុកកោះញែកខេត្តមណ្ឌលគិរីស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ២៤៣ នៃស្រុកកែវសីមា និង គីឡូម៉ែត្រលេខ៥៣ក្នុងឃុំតាអង។

ចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនព្រៃឈើ ហូវ ជីវ៉ៃកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមានឈ្មោះ"ម៉ាប់ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត នៅក្នុងខេត្តសម្បូរព្រៃឈើនេះ។

ប្រភពដែលស្និទនឹងមេឈ្មួញ សុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាជនបំផ្លាញព្រៃឈើ ហូវ វ៉ៃរូបនេះគ្មានមន្ត្រីណាហ៊ានរារាំងទប់ស្កាត់ឡើយព្រោះគេបានរត់ការនិងសូកលុយដល់ជំនាញ តាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំុំ ស្រុក និងខេត្តរួចអស់ហើយ 

បើសិនចង់ឲ្យមានការបង្ក្រាបមេឈ្នួញឈើ ហូវ ជីវ៉ៃឲ្យមានប្រសិទ្ធភាពទាល់តែមានការចូលរួមពីលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទ និងលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេស។   

សូមអស់លោកជួយអន្តរាគមន៍និងដាក់កម្លាំងអធិការកិច្ច

ចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត ជាបន្ទាន់ បើសង្ឃឹមលើមន្ត្រីថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋានក្នុង ខេត្តរតនគិរី និងខេត្តដទៃទៀតនៅភាគឥសាន្តគឺពួកគេកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិដ្ឋជនព្រៃឈើដ៏ល្បីឈ្មោះហូវ ជីវ៉ៃនេះអស់ហើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន  និងនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះបើពុំដូច្នោះទេព្រៃឈើអភិរក្សនៅតំបន់ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែកដែលស្ថិតនៅលើផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគិរីនេះនឹងរលាយវិនាសសាបសូន្យអស់ជាពុំខាន៕សូមអានភាគទី២បន្ត

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់